(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាពាណិជ្ជកម្មមួយ របស់ក្រុមហ៊ុន ជីប ម៉ុង ពេញចិត្ត និងគាំទ្រចំពោះការរួមចំណែកជាថវិកា ៥០ម៉ឺនដុល្លាររបស់ ជីប ម៉ុង ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការចម្លង នៃវីរុសកូវីដ-១៩។

នាយិការទីផ្សារ នៃក្រុមហ៊ុនផលិតស្រាបៀរកម្ពុជាមួយនេះ លោកស្រី គង់ កុសល បានថ្លែងយ៉ាងដូច្នេះថា៖ «ក្រុមហ៊ុនផលិត ស្រាបៀរកម្ពុជា តែងមានទំនួលខុសត្រូវខ្ពស់ចំពោះសង្គម។ ការបរិច្ចាគរបស់ក្រុមហ៊ុន ជីប ម៉ុង ក្នុងការទប់ស្កាត់វីរុសកូវីដ១៩នេះ ធ្វើឱ្យយើងមានមោទកភាព និងគាំទ្រពេញទំហឹង។ យើងរំពឹងថា ការចូលរួមវិភាគទាននេះ ផ្តល់ផលវិជ្ជមាន ចំពោះស្ថានការណ៍បច្ចុប្បន្ន»

លោកស្រីក៏សំណូមពរប្រជាពលរដ្ឋកម្ពុជា និងក្រសួងពាក់ព័ន្ធទាំងអស់ សូមជួយលើកទឹកចិត្តគ្នាទៅវិញទៅមក និងត្រូវមានជំនឿចិត្ត ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធគ្រប់ផ្នែក និងចូលរួមទាំងអស់គ្នា ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩នេះ តាមគ្រប់រូបភាព ដែលក្រសួង-ស្ថាប័នមានសមត្ថកិច្ចបានណែនាំយ៉ាងខ្ជាប់ខ្ជួន៕