(អឺរ៉ុប)៖ ខណៈស្ថានការណ៍ឆ្លងរាលដាល និងបាត់បង់ជីវិតដោយសារតែជំងឺ COVID-19 នៅទូទាំងទ្វីបអឺរ៉ុប គ្មានសញ្ញាថមថយសូម្បីតែបន្តិចនោះ ក្រុមវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងអ្នកជំនាញវេជ្ជសាស្ត្រនានា បានរួមគ្នាអំពាវនាវឲ្យពលរដ្ឋទាំងអស់ «ព្យាយាមស្នាក់នៅក្នុងផ្ទះ» ដើម្បីបញ្ចៀសការឆ្លង និងរីករាលដាលជំងឺសកលនេះកាន់តែខ្លាំង។

ក្រុមអ្នកជំនាញសុខាភិបាលទាំងអស់ បានសំណូមពរឲ្យប្រជាជន ប្រុងប្រយ័ត្នកម្រិតខ្ពស់ បង្កើនការថែទាំសុខភាព និងអ្វីដែលសំខាន់ជាងគេបំផុត ដែលពួកគេបានសំណូមពរហើយ សំណូមពរទៀត នោះគឺសូមឲ្យប្រជាជនទាំងអស់ព្យាយាម «ស្នាក់នៅក្នុងផ្ទះ» ជាជម្រើសដ៏ល្អដើម្បីជាការជួយខ្លួនឯងផង និងជួយក្រុមគ្រូពេទ្យទាំងអស់ ដែលកំពុងប្រឹងប្រែងសង្គ្រោះអ្នកជំងឺ COVID-19 ទាំងឡាយផង៕