(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្តីសម្រេចមួយ ដោយបែងចែកភារកិច្ចជូនទេសរដ្ឋមន្រ្តីថ្មីទាំង ៤រូប។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
ទេសរដ្ឋមន្រ្តីថ្មី៤រូបនោះ រួមមាន៖
*ទី១៖ លោកទេសរដ្ឋមន្រ្តី ហ៊ឹម ឆែម ទទួលបន្ទុកកិច្ចការអភិវឌ្ឍសហគមន៍ជនជាតិដើមភាគតិច និងការងារផ្សេងទៀត តាមការប្រគល់របស់នាយករដ្ឋមន្រ្តី
*ទី២៖ លោកទេសរដ្ឋមន្រ្តី អង្គ វង្សវឌ្ឍានា ទទួលបន្ទុកកិច្ចការអភិវឌ្ឍ និងលើកកម្ពស់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអ្នកច្បាប់ និងការងារផ្សេងទៀត តាមការប្រគល់របស់នាយករដ្ឋមន្រ្តី
*ទី៣៖ លោកទេសរដ្ឋមន្រ្តី ត្រាំ អ៉ីវតឹក ទទួលបន្ទុកកិច្ចការអភិវឌ្ឍ និងលើកកម្ពស់រដ្ឋាភិបាលឌីជីថល និងការងារផ្សេងទៀត តាមការប្រគល់របស់នាយករដ្ឋមន្រ្តី
*ទី៤៖ លោកទេសរដ្ឋមន្រ្តី ពេជ្រ ប៊ុនធិន ទទួលបន្ទុកកិច្ចការកសាងសមត្ថភាពមន្រ្តី នៅក្នុងរដ្ឋបាលសាធារណៈ ជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ និងការងារផ្សេងទៀត តាមការប្រគល់របស់នាយករដ្ឋមន្រ្តី៕
ខាងក្រោមនេះជាសេចក្តីសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន៖