(ភ្នំពេញ)៖ មជ្ឈមណ្ឌល Prince Huan Yu ជាគម្រោងអភិវឌ្ឍន៍ចម្រុះនៅលើផ្ទៃដីទំហំ ៧,១២៩ ម៉ែត្រការ៉េ ជាមួយការស្ថាបនាអគារចំនួន២ ទីតាំងពាណិជ្ជកម្ម និងការិយាល័យទំនើប ជាពិសេសមានទីតាំងយុទ្ធសាស្រ្តស្ថិតនៅចំកណ្តាលទីក្រុងភ្នំពេញ ដែលគ្រោងនឹងបើកដំណើរការជាផ្លូវការនៅឆ្នាំ២០២២ និងចាប់ផ្តើមបើកលក់ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ។

Prince Huan Yu ជាទិសដៅដ៏ស័ក្តិសមបំផុតសម្រាប់អតិថិជន ដែលកំពុងស្វែងរកអចលនទ្រព្យលំដាប់ថ្នាក់ខ្ពស់ ជាមួយនឹងទីតាំងដ៏ល្អឥតខ្ចោះ ការិយាល័យគុណភាពខ្ពស់ និងលំនៅឋានដ៏ប្រណីតបំផុត។ ជារៀងរាល់ឆ្នាំកម្ពុជាបានទាក់ទាញការវិនិយោគថ្មីៗជាច្រើនពីសំណាក់ក្រុមហ៊ុនអន្តរជាតិ ដែលមានតម្លៃរាប់ពាន់លានដុល្លារ។ ថ្វីបើរាជធានីភ្នំពេញ មានអគារការិយាល័យជាច្រើន ប៉ុន្តែទីក្រុងមួយនេះ នៅខ្វះខាតនៅឡើយនូវអគារការិយាល័យកម្រិត 5A ហើយមជ្ឈមណ្ឌល Prince Huan Yu ជាទីតាំងដ៏កម្រមួយដែលផ្តល់ជូននូវការិយាល័យលំដាប់ខ្ពស់នេះ។

មជ្ឈមណ្ឌល Prince Huan Yu នឹងសា្ថបនាអគារមួយខ្នងរបស់ខ្លួនសម្រាប់ប្រើប្រាស់ជាអគារការិយាល័យប្រណីត 5A។ ការិយាល័យប្រណីត 5A របស់មជ្ឈមណ្ឌល Prince Huan Yu នឹងក្លាយទៅជាទីកន្លែងធ្វើការក្នុងក្តីស្រមៃរបស់អ្នកគ្រប់គ្រងក្រុមហ៊ុនធំៗ ដោយការិយាល័យដ៏ទាន់សម័យនេះបំពេញរាល់តម្រូវការសម្រាប់ការបម្រើការងារប្រចាំថ្ងៃ និងផ្តល់ជូននូវបរិយាកាសដ៏ល្អ ដែលជួយជំរុញផលិតកម្មការងាររបស់ក្រុមហ៊ុនទាំងមូល។

ដូចគ្នាទៅនឹងទីតាំងល្បីៗ ដូចជា តំបន់ Wall Street តំបន់ Silicon Valley និងតំបន់កណ្តាលនៃទីក្រុងឡុងដ៍ ទីតាំងរបស់មជ្ឈមណ្ឌល Prince Huan Yu គឺជាតំបន់ដ៏រីកចម្រើនបំផុតក្នុងទីក្រុងភ្នំពេញ ដែលនឹងនាំក្រុមហ៊ុនលោកអ្នកឆ្ពោះទៅរកភាពជោគជ័យជាក់ជាមិនខាន។ អគារលំនៅឋានរបស់មជ្ឈមណ្ឌល Prince Huan Yu ប្រៀបបានទៅនឹងនិមិត្តរូបនៃការរស់នៅបែបស៊ីវីល័យ គម្រោងមួយនេះ មានយូនីតខុនដូសរុបចំនួន ១,៣០០យូនីត ដែលមានការតុបតែងផ្នែកខាងក្នុងយ៉ាងផ្ចិតផ្ចង់ ព្រមទាំងបំពាក់ដោយគ្រឿងបរិក្ខារដ៏ផូរផង់។

យូនីតមានទំហំចាប់ពី ៤៧ម៉ែត្រការ៉េ រហូតដល់ ១២១ម៉ែត្រការ៉េ ត្រូវបានរចនាយ៉ាងយកចិត្តទុកដាក់សម្រាប់អតិថិជន ដែលប្រាថ្នាចង់បានខុនដូប្រណីតបំផុតក្នុងរាជធានីភ្នំពេញ។ មិនថាអតិថិជនជាលក្ខណៈគ្រួសារ គូស្វាមីភរិយា ឬ អ្នកនៅលីវ មជ្ឈមណ្ឌល Prince Huan Yu នឹងផ្តល់ជូននូវលំនៅដ្ឋានដ៏ពិសេសបំផុតលើសពីការរំពឹងទុករបស់អ្នក។

យូនីតនីមួយៗត្រូវបានតុបតែងឱ្យមានលក្ខណៈសាមញ្ញ តែមានភាពឆើតឆាយ និងល្អប្រណីត។ បន្ទប់នីមួយៗត្រូវបានបំពាក់ដោយគ្រឿងសង្ហារិមយ៉ាងប្រណីត និងបន្ថែមនូវមុខងារពិសេសជាច្រើនទៀត ដើម្បីបង្កើតនូវបរិយាកាសលំនៅដ្ឋានដ៏សែនមនោរម្យ ដែលអតិថិជនលំដាប់ខ្ពស់តែងតែរំពឹងចង់បាន។ ក្រៅពីនេះ យូនីតនីមួយៗផ្តល់ជូននូវទីធ្លាយ៉ាងធំទូលាយសម្រាប់ឱ្យលោកអ្នកសម្រាកលម្ហែកាយក្រោយពីហត់នឿយនៅខាងក្រៅពេញមួយថ្ងៃ។

ក្នុងនោះរួមមានអាងហែលទឹកនៅជាន់កំពូល និងក្លិបហាត់ប្រាណដ៏ទំនើបដែលបំពាក់ដោយឧបករណ៍ដ៏សម្បូរបែប។ ក្រៅពីនេះ ក៏មានបន្ទប់សូណា ដែលអាចឱ្យអ្នករំសាយអារម្មណ៍ពីភាពធុញថប់។ សម្រាប់លោកអ្នកដែលស្រលាញ់ធម្មជាតិ អគារមួយនេះ ក៏មានសួនច្បារដ៏ស្រស់ត្រកាល ដែលជាកន្លែងលម្ហែអាម្មណ៍ដ៏សុខសាន្តនៅចំកណ្តាលទីក្រុង៕

ព័ត៌មានលម្អិត៖ https://https://www.realestate.com.kh/km/new-developments/prince-huan-yu-center/