(កំពង់ចាម)៖ កូនកសិករម្នាក់នៅខេត្តកំពង់ចាម ឈ្មោះ សាយ ចាប ដែលជាកូនពៅក្នុងគ្រួសារកសិករមួយ កាលពីពេលថ្មីៗនេះ បានធ្វើឲ្យអ្នកស្រុកមាន ភ្ញាក់ផ្អើលខ្លាំងណាស់ដោយបានឈ្នះរង្វាន់ផ្ទួនៗគ្នា ក្នុងថ្ងៃតែមួយ ខណៈលើកទី១ បានឈ្នះប៊ូសស្រ្តង១កំប៉ុង ហើយយកទៅប្តូរស្រាប់តែត្រូវរង្វាន់ម៉ូតូទំនើប PCX ស៊េរី ២០២០ មួយគ្រឿងថែមទៀត។

លោក សាយ ចាប រស់នៅជាមួយឪពុកម្តាយ និងមានបងប្អូន ២នាក់ ឋិតនៅក្នុងភូមិវ៉ារិន្ធទី៣ ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម និងមានមុខរបរ ជាអ្នកធ្វើស្រែចំការ ដែលជីវភាពបានត្រឹមតែផ្គត់ផ្គង់ប្រចាំថ្ងៃប៉ុណ្ណោះ។ បុរសសំណាងរូបនេះបានប្រាប់ក្រុមការងារប៊ូសស្រ្តងឲ្យដឹងថា លោកតែងតែទិញភេសជ្ជៈប៊ូវកំលាំង ប៊ូសស្រ្តង យកមកពិសាជាប្រចាំ រាល់ពេលដែលធ្វើការអស់កំលាំង។

ហើយថ្មីៗនេះលោកបានទៅទិញប៊ូសស្ត្រង ក៏ត្រូវរង្វាន់មួយកំប៉ុង បន្ទាប់មកយករង្វាន់ទៅប្តូរស្រាប់តែគាស់មកឃើញរូបម៉ូតូ PCX លើក្រវិលកំប៉ុងប៊ូសស្រ្តងថែមទៀត ភ្លាមនោះក៏ស្រែកហៅអ្នកភូមិផ្អើលមកជួយពិនិត្យមើល ឃើញថាពិតជាត្រូវរង្វាន់ម៉ូតូពិតមែន។

លោកសាយ ចាប បានបន្តទៀតថា លោកពិតជារំភើបខ្លាំងណាស់ ព្រោះមិននឹកស្មានថាខ្លួនឯង អាចមានវាសនាបានជិះម៉ូតូដ៏ថ្លៃជាងគេបែកនេះទេ លោកពិតជាថ្លែង អំណរគុណដល់ក្រុមហ៊ុនប៊ូសស្រ្តងខ្លាំងណាស់ ដែលបានផ្តល់រង្វាន់ម៉ូតូស៊េរីដ៏ទំនើបនេះដល់លោក។

ចំណែកភាគីក្រុមហ៊ុនប៊ូសស្ត្រងក៏បានចុះទៅពិនិត្យរួចហើយ ក៏បានបញ្ជាក់ឲ្យដឹងថា ក្រវិលកំប៉ុងនេះគឺពិតជាត្រឹមត្រូវពិតប្រាកដមែន ហើយចំពោះអ្នកលក់ដុំ និងអ្នកលក់រាយឲ្យលោក សាយ ចាប នេះ ក៏ម្នាក់ៗទទួលបាន ១,០០០ដុល្លារផងដែរ៕