(ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានផ្ញើព្រះរាជសារមួយប្រទានពរដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុ៦៩ឆ្នាំ ឈានចូល៧០ឆ្នាំ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ ខាងមុខនេះ។

ក្នុងព្រះរាជសារនោះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ បានមានព្រះបន្ទូលថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំជាតិដ៏ឈ្លាសវៃ និងប៉ិនប្រសប់បំផុត ក្នុងការកសាងសមិទ្ធផលជាតិលើគ្រប់វិស័យ ទទួលបាននូវមហាជោគជ័យ ដើម្បីជាឧត្តមប្រយោជន៍ ប្រជាជាតិ មាតុភូមិ និងប្រជារាស្រ្តកម្ពុជា ព្រមទាំងបានខិតខំបំបាត់ភាពក្រីក្រង ក្នុងសង្គមជាតិ និងលើកតម្កើនកិត្យានុភាព នៃប្រជាជាតិយើង នៅលើឆាកអន្តរជាតិ៕

ខាងក្រោមនេះ ព្រះរាជសារ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ប្រទានពរដល់ សម្តេចតេជោ ហ៊ុន សែន៖