(ភ្នំពេញ)៖ ធនាគារ ជីប ម៉ុង ផ្តល់សេវាកម្មធនាគារតាមប្រព័ន្ធឌីជីថល ដែលមានផលិតផល និងសេវាកម្មដ៏សម្បូរបែប ជូនដល់អតិថិជន ដោយផ្តោតសំខាន់តាមប្រព័ន្ធអនឡាញ។

សេវាកម្មធនាគារតាមប្រព័ន្ធឌីជីថលរបស់ធនាគារ ជីប ម៉ុង ដែលបានដាក់បម្រើដល់អតិថិជន មានតាមប្រព័ន្ធអ៊ិនធើណែត ទូរស័ព្ទដៃ និងមាស៊ីនដកប្រាក់ អេ ធី អឹម។

សេវាកម្មធនាគារតាមប្រព័ន្ធឌីជីថលរបស់ធនាគារ ជីប ម៉ុង ផ្តោតលើគោលការណ៍សំខាន់ៗចំនួន២ ទី១ភាពងាយស្រួល និងទី២សុវត្ថិភាពខ្ពស់។

សេវាកម្មធនាគារតាមប្រព័ន្ធឌីជីថល ដែលដាក់បម្រើជូនអតិថិជនពេញ២៤ម៉ោង គឺ Bank! Bank! App។

លោកអ្នកអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុបានយ៉ាងច្រើន។ កម្មវិធី Bank! Bank! App អាចទាញយកពី App Store ឬ Google Play មកប្រើប្រាស់ដោយឥតគិតថ្លៃ។

សេវាកម្មធនាគារតាមប្រព័ន្ធឌីជីថលរបស់ធនាគារ ជីប ម៉ុង បានជួយសម្រួលដល់ការធ្វើប្រតិបត្តិការហិរញ្ញវត្ថុប្រចាំថ្ងៃដូចជា ការទូទាត់សាច់ប្រាក់ភ្លាមៗការដកប្រាក់ពីម៉ាស៊ីន អេ ធី អឹម ដោយមិនបាច់ប្រើកាត ការបង្កើតគណនីធនាគារដោយខ្លួនឯង ការទូទាត់វិក្កយបត្រទឹក ការបញ្ចូលលុយទូរស័ព្ទ ព្រមទាំងសេវាកម្មធនាគារផ្សេងៗទៀត តាមរយៈទូរស័ព្ទដៃ។

ក្រៅពីចំណុចខាងលើនេះ ធនាគារ ជីប ម៉ុង ក៏នឹងមានផលិតផល និងសេវាកម្មពិសេសផ្សេងៗជាច្រើនទៀតសម្រាប់បម្រើសេចក្តីត្រូវការរបស់អតិថិជនផងដែរ។

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទៅសាកសួរនៅគ្រប់សាខារបស់ធនាគារ ជីប ម៉ុង ឬទាក់ទងទៅកាន់សេវាបម្រើអតិថិជន៖ ០៨១ ៨១១ ៩១១៕