(ភ្នំពេញ)៖ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបបានអនុម័តគម្រោងវិនិយោគថ្មីៗចំនួន២បន្ថែមទៀត ឲ្យបើកដំណើរការវិនិយោគនៅកម្ពុជា ដែលសរុបទុនវិនិយោគជាង២០លានដុល្លារអាមេរិក និងបង្កើតការងារថ្មីរាប់ពាន់កន្លែង។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបញ្ជាក់ថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនចំនួន២រួមមាន៖

១៖ ក្រុមហ៊ុន HONG YUAN SHUN PLASTIC CO., LTD គម្រោងបង្កើតរោងចក្រផលិត ស្បោងប្លាស្ទីកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអន្លង់ស្វាយ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៤.២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២១៧កន្លែង។

២៖ ក្រុមហ៊ុន HONG DE SHENG (CAMBODIA) STEEL CO., LTD. គម្រោងបង្កើតរោងចក្រកែច្នៃដែកគ្រប់ប្រភេទ មានទីតាំងវិនិយោគស្ថិតនៅ ភូមិត្រពាំងក្រសាំង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ១៦.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៣៨៤កន្លែង៕