(ភ្នំពេញ)៖ ដើម្បីអបអរសារទរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ គ្រប់បណ្តាក្រុមហ៊ុននៃផលិតផលផ្សេងៗ បានផ្តល់ នូវការបញ្ចុះតម្លៃយ៉ាងពិសេស និងផ្តល់ជូននូវកាដូរជាច្រើនដល់អតិថិជន។

ជាមួយគ្នានោះក៏មានក្រុមហ៊ុនរថយន្តជាច្រើនផងដែរ ដែលបាននាំចូលមក មានទាំងរថយន្តថ្មី និងរថយន្តមួយទឹក ក៏បានធ្វើការប្រកាសបញ្ចុះតម្លៃយ៉ាងពិសេស ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះផងដែរ។

សម្រាប់ក្រុមហ៊ុនរថយន្តថ្មីជាច្រើន ដែលបានផ្សព្វផ្សាយតាមរយៈបណ្តាញសង្គម Facebook ផ្លូវការ អំពីការបញ្ចុះតម្លៃយ៉ាងពិសេស និងមានថែមជូននូវកាដូរ ជាច្រើន សន្ធឹកសន្ធាប់ទៀត។ ការបញ្ចុះតម្លៃសម្រាប់រថយន្តថ្មីស៊េរីឆ្នាំ២០២០ មួយចំនួនមានដូចខាងក្រោម៖

* ទី១៖ រថយន្តប្រភេទ sedan: រថយន្ត Mazda 3 តម្លៃ 45,000$, រថយន្ត MG6 តម្លៃ 34,000$ , រថយន្ត Chevrolet Malibu តម្លៃ 51,900$។

* ទី២៖ រថយន្តប្រភេទ Crossover: រថយន្ត Chevrolet Trax តម្លៃ 39,500$, រថយន្ត Ford Ecosport តម្លៃ 29,900$, រថយន្ត Ssangyong Tivoli តម្លៃ 29,900$ , រថយន្ត Mazda CX-3 តម្លៃ 39,000$ , រថយន្ត MG ZS តម្លៃ 29,990$

* ទី៣៖ រថយន្តប្រភេទ SUV: រថយន្ត Mazda Cx-5 តម្លៃ 55,000$, រថយន្ត Chevrolet Equinox តម្លៃ 55,000$, រថយន្ត MG RX5 តម្លៃ 40,000$ , រថយន្ត Hyundai Tucson តម្លៃ 47,500$, រថយន្ត Honda CRV តម្លៃ 52,900$

* ទី៤៖ រថយន្តប្រភេទ SUV 7 កៅអី៖ រថយន្ត MG RX8 តម្លៃ 60,000$ , រថយន្ត Ssangyong Rexton តម្លៃ 58,500$ , រថយន្ត Mazda Cx-9 តម្លៃ 69,000$ , រថយន្ត Toyota Fortuner តម្លៃ 69,900$ ៕