(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើលិខិតថ្លែងអំណរគុណដល់ លោកគ្រូអាចារ្យមង្គលការ ប៉ាន់ សេរីវុឌ្ឍ និងឧបាសិកា ឡុង សុផា ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន១លានរៀល ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពប្រយុទ្ធប្រឆាំង និងការរាតត្បាតជំងឺកូវីដ១៩ ដែលកំពុងបង្កគ្រោះភ័យ ដល់សុខភាព និងជីវិតរបស់ប្រជាជនកម្ពុជា។ នេះបើតាមលិខិតថ្លែងអំណរគុណ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៣ ខែមេសា។

ក្នុងលិខិតថ្លែងអំណរគុណរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរយ៉ាងស្មោះ ចំពោះលោកគ្រូអាចារ្យមង្គលការ ប៉ាន់ សេរីវុឌ្ឍ និងឧបាសិកា ឡុង សុផា ដែលបានផ្តល់ជំនួយជាថវិកាចំនួន១លានរៀល ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរីករាលដាលកូវីដ-១៩ (COVID-19) ដែលកំពុងបង្កការគំរាមកំហែង មកលើសុខភាពប្រជាជនកម្ពុជាយើង»

ខាងក្រោមនេះ ជាលិខិតថ្លែងអំណរគុណ របស់សម្តេចតេជោ ហ៊ុន សែន៖