(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានស្នើដល់អភិបាលរាជធានី-ខេត្ត ទូទាំងប្រទេស ធ្វើការផ្អាកការលេងកីឡា ឬការហាត់ប្រាណគ្រប់ប្រភេទ ដែលមានលក្ខណៈប្រមូលផ្ដុំ ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ស្ថានភាពនៃការរាតត្បាតជំងឺកូវីដ១៩ ត្រូវបានបញ្ចប់។
តាមលិខិតរបស់ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ការផ្អាកការលេងកីឡា ឬការហាត់ប្រាណគ្រប់ប្រភេទនេះ ក្នុងស្មារតីបង្កើនការចូលរួមបង្ការ និងទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ ។
គូសបញ្ជាក់ថា កន្លងមកក្រសួងអប់រំ ក៏បានចេញសេចក្ដីណែនាំ ស្ដីពី ការផ្អាកដំណើរការអាជីវកម្ម ក្លឹបហាត់ប្រាណជាបណ្ដោះអាសន្ន និងការកំណត់ការលេងកីឡា ឬហាត់ប្រាណ ដែលមានលក្ខណៈប្រមូលផ្ដុំ មិនឲ្យលើសពី១០នាក់រួចមកហើយ។
ខាងក្រោមនេះ ជាលិខិតរបស់រដ្ឋមន្ត្រីក្រសួងអប់រំ៖