(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ បានដកឹនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងការងារ កងរាជអាវុធហត្ថ ត្រីមាសទី១ លើកទិសដៅការងារត្រី មាសទី២ ឆ្នាំ២០២០ និងផ្សព្វផ្សាយបទបញ្ជារបស់ នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

កិច្ចប្រជុំដែលបានធ្វើឡើងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ក៏មានការចូលរួមពី លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរស្ដីទី អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានក្រុង-ស្រុក-ស្នាក់ការសន្តិសុខ ព្រមទាំងនាយ នាយទាហានរងកងរាជអាវុធហត្ថ ចំណុះទីបញ្ជាការខេត្តផងដែរ។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន បានណែនាំឲ្យមន្ដ្រីអាវុធហត្ថទូទាំងខេត្តកំពង់ចាម ត្រូវពង្រឹង និងបង្កើនប្រសិទ្ធភាពការក្នុងមូលដ្ឋានដែលខ្លួនទទួលខុសត្រូវ។ ទន្ទឹមនឹងជំងឺ COVID-19 ដែលកំពុងតែរីករាលដាល លោកបានក្រើនរំលឹក ដល់មន្ដ្រីទាំងអស់ត្រូវរក្សាអនាម័យ ក្នុងការរស់នៅដើម្បីបង្ការជំងឺមួយនេះ៕