(បាងកក)៖ អាជ្ញាធរសុខាភិបាលថៃនាថ្ងៃព្រហស្បតិ៍នេះ បានប្រកាសឲ្យដឹងពីការរកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មី ចំនួន៥៤នាក់ ខណៈអ្នកជំងឺ២នាក់ទៀតដែលបានស្លាប់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Bangkok Post នៅថ្ងៃពុធ ទី០៨ ខែមេសា ឆ្នាំ២០២០។
ក្នុងចំណោម៥៤ករណីថ្មីនោះ មាន២២ករណីជាអ្នកមានជាប់ពាក់ព័ន្ធនឹងករណីឆ្លងមុនៗ, ៨ករណីជាអ្នកធ្វើការនៅកន្លែងមានមនុស្សច្រើន ឬក៏ជិតស្និទ្ធជាមួយជនបរទេស, ៥ករណីជាអ្នកមានប្រវត្តិទៅប្រទេសឥណ្ឌូណេស៊ី, ៤ករណីជាអ្នកដើរទស្សនាកន្លែងមាន មនុស្សប្រមូលផ្តុំ, ៤នាក់ជាបុគ្គលិកើផ្នែកសុខាភិបាល, ៣ករណីជាអ្នកទើបត្រឡប់មកពីក្រៅប្រទេស, ២នាក់ជាជនបរទេស, និង៦ករណីទៀតកំពុងស្ថិតនៅ ក្រោមការស៊ើបអង្កេត។ រីឯអ្នកជំងឺ២នាក់ដែលទើបតែបាត់បង់ជីវិត មានម្នាក់ជាបុរសជនជាតិថៃអាយុ៨២ឆ្នាំ និងម្នាក់ទៀតជាបុរសជនជាតិ បារាំងអាយុ៧៤ឆ្នាំ។
គួរជម្រាបថា បូកបន្ថែមជាមួយករណីខាងលើ ចំនួនអ្នកឆ្លងសរុបនៃ COVID-19 នៅទូទាំងប្រទេសថៃ បានកើនដល់២,៤២៣នាក់ ក្នុងនោះ ១,២៤២នាក់នៅទីក្រុងបាងកក, ១៦១នៅខេត្ត Phuket, ១៤២នាក់នៅខេត្ត Nonthaburi, ១០៣នាក់នៅខេត្ត Samut Prakan, ៧៣នាក់នៅខេត្ត Chon Buri, ៧០នាក់នៅខេត្ត Yala, ៦៦នាក់នៅខេត្ត Pattani, ៤៧នាក់នៅខេត្ត Songkhla, ៤៥នាក់នៅខេត្ត Chiang Mai, និង៣០នាក់នៅខេត្ត Pathum Thani។ ក្នុងចំណោមអ្នកដែលឆ្លងទាំងអស់នោះ ៣២នាក់ស្លាប់ ខណៈ៩៤០នាក់បានជាសះស្បើយឡើងវិញ។ មកទល់ពេលនេះ បុគ្គលិកសុខាភិបាលថៃសរុប៨០នាក់ក៏បានឆ្លងជំងឺនេះផងដែរ រួមមានទាំងគិលានុបដ្ឋាយិកា និងវេជ្ជបណ្ឌិត៕