(ភ្នំពេញ)៖ លទ្ធផលផ្លូវការ នៃសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៦ នៅព្រឹកថ្ងៃទី១០ ខែមេសាឆ្នាំ២០២០នេះ ត្រូវបានរដ្ឋសភាប្រកាសហើយក្រោយបញ្ចប់កិច្ចប្រជុំ។

កិច្ចជុំនេះ បានធ្វើឡើងក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា រួមទាំងតំណាងរាស្រ្ត១១៥នាក់ រួមទាំងតំណាងរាជរដ្ឋាភិបាលផងដែរ។ ក្នុងសម័យប្រជុំរដ្ឋសភានាថ្ងៃនេះ បានអនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។ ក្រៅពីបានអនុម័តសេចក្តីព្រាងច្បាប់ខាងលើនេះ សម័យប្រជុំរដ្ឋសភា បានប្រកាសទទួលស្គាល់តំណាងរាស្រ្តថ្មីមណ្ឌលខេត្តតាកែវមួយរូប ជំនួសតំណាងរាស្រ្តចាស់ ដែលបានលាលែង និងបានបោះឆ្នោតជ្រើសតាំង ផ្លាស់ប្តូរសមាជិកគណៈកម្មការជំនាញរដ្ឋសភា មួយចំនួនផងដែរ៕

ខាងក្រោមនេះជាលទ្ធផលទាំងស្រុងនៃសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៦ នៅព្រឹកថ្ងៃទី១០ ខែមេសាឆ្នាំ២០២០៖