(ភ្នំពេញ)៖ លោក កុល កំពូល ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនស្ត្រីម្នាក់ពាក់ព័ន្ធករណីឆបោក ដើម្បីរង់ចាំការជំនុំជម្រះទោសនៅពេលក្រោយ។

ស្ត្រីដែលត្រូវចោទរូបនេះ មានឈ្មោះ សិត សុគន្ធា អាយុ៣៧ឆ្នាំ បច្ចុប្បន្នរស់នៅក្នុងបុរី លឹមឈាងហាក់ ផ្ទះលេខ៤២T ផ្លូវលេខ១ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនត្រូវចោទត្រូវបានតុលាការចោទប្រកាន់ពីបទ ឆបោក ប្រព្រឹត្តនៅចំណុចសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ យោងតាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មួណ្ឌ៕