(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចុះហត្ថលេខាប្រកាសទទួលស្គាល់ គណបក្សខ្មែរស្រលាញ់ជាតិ ដែលសរសេរជាអក្សរកាត់ (គ.ខ.ស.ជ)។ នេះបើតាមលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។

ក្នុងលិខិតដដែលបានបញ្ជាក់ថា គណបក្សខ្មែរស្រលាញ់ជាតិ មានអាសយដ្ឋាន នៃទីស្នាក់ការកណ្ដាលនៅផ្ទះលេខ១៧ B១០ ផ្លូវលំ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងប្រកាស២ នៃសេចក្ដីប្រកាសនេះ បានបន្ថែមថា គណបក្សខ្មែរស្រលាញ់ជាតិ ត្រូវធ្វើសកម្មភាពស្របតាមច្បាប់ស្ដីពី គណបក្សនយោបាយ លិខិតបទដ្ឋានគតិយុត្តនានាជាធរមាន និងលក្ខន្ដិកៈរបស់គណបក្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ៕