(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេចក្តីណែនាំមួយជូនដល់រោងចក្រ សហគ្រាស និងគ្រឹះស្ថាននានា ដែលមានកម្មករឈប់សម្រាកឱកាសបុណ្យចូលឆ្នាំ ដើម្បីចាត់វិធានការចត្តាឡីស័កសម្រាប់កម្មករ និយោជិតទាំងនោះ។ នេះបើតាមសេចក្តីណែនាំ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

១៖ ចំពោះម្ចាស់ ឬនាយករោងចក្រ នៅរាជធានីភ្នំពេញ ក្រសួងការងារ បានណែនាំដូចតទៅ៖

* រៀបចំបន្ទប់ដោយឡែកនៅក្នុងទីតាំងសមស្របមួយសម្រាប់ចុះវត្តមានកម្មករនិយោជិត ដែលបាន វិលត្រឡប់ចូលបម្រើការងារវិញបន្ទាប់ពីឈប់សម្រាកពីការងារ

* ចាត់តាំងបុគ្គលិករដ្ឋបាលឱ្យរៀបចំបញ្ជីឈ្មោះកម្មករនិយោជិត ដែលបានវិលត្រឡប់ចូលបម្រើ ការងារវិញបន្ទាប់ពីឈប់សម្រាកពីការងារ ដើម្បីប្រគល់ជូនអធិការការងារនៅរៀងរាល់ថ្ងៃនៅ ម៉ោង២រសៀល

* ណែនាំកម្មករនិយោជិតឱ្យទៅពិនិត្យសុខភាពនៅមណ្ឌលត្រួតពិនិត្យសុខភាព តាមការណែនាំ របស់អធិការការងារ ក្នុងនោះ៖

*កម្មករនិយោជិត ដែលត្រូវបានត្រួតពិនិត្យឃើញមានរោគសញ្ញាសង្ស័យត្រូវបញ្ជូនទៅ មណ្ឌលចត្តាឡីស័កកម្រិត២ ដើម្បីត្រួតពិនិត្យបន្ត

* កម្មករនិយោជិត ដែលត្រូវបានត្រួតពិនិត្យឃើញមិនមានរោគសញ្ញាសង្ស័យត្រូវដាក់ខ្លួនឱ្យនៅ ដាច់ដោយឡែក នៅកន្លែងស្នាក់នៅរបស់ខ្លួនចំនួន ១៤ថ្ងៃ តាមវិធានចត្តាឡីស័ក នៅផ្ទះរបស់ ក្រសួងសុខាភិបាល និងត្រូវរាយការណ៍ជូនរដ្ឋបាលរោងចក្រតាមទូរសព្ទអំពីស្ថានភាពសុខភាព របស់ខ្លួនជារៀងរាល់ថ្ងៃ ដើម្បីរដ្ឋបាលរោងចក្ររាយការណ៍ណ៏បន្តជូនក្រុមគ្រូពេទ្យនៃក្រសួង ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

*កម្មករនិយោជិត ដែលមិនមានកន្លែងស្នាក់នៅដោយសារមូលហេតុណាមួយ ដូចជាមាន សំណូមពរពីម្ចាស់ផ្ទះជូលប្បកស្នាក់នៅជាមួយ ដែលមិនទាន់អនុញ្ញាតឱ្យចូលស្នាក់នៅគ្រវី ជូនដំណឹងមកក្រុមគ្រូពេទ្យនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីទំនាក់ទំនង បញ្ជូនទៅមណ្ឌលចត្តាឡីស័កកម្រិត១ ណាមួយ។

* មិនមានកាតព្វកិច្ច ផ្តល់ប្រាក់ឈ្នួលជូនកម្មករនិយោជិតណាម្នាក់ដែលឈប់សម្រាកដោយឯកឯង គ្មានការអនុញ្ញាតពីនិយោជក ក្នុងរយៈពេលជឿចត្តាឡីស័កនេះឡើយ

* មានកាតព្វកិច្ចផ្តល់ប្រាក់ឈ្នួលត្រឹមចំនួន ៧ថ្ងៃ ជូនកម្មករនិយោជិតណាម្នាក់ដែលឈប់សម្រាក ដោយមានការអនុញ្ញាតពីនិយោជក ក្នុងរយៈពេលធ្វើចត្តាឡីស័ក។ ដោយឡែក កម្មករនិយោជិត ដែលវត្តមាន ដោយមានការអនុញ្ញាតរបស់និយោជកដោយសារនធុរៈពិសេស ជាប្រព័ន្ធ ឆ្លងទន្លេ ឬជីដូនជីតា ម្ដាយឪពុក ប្ដីប្រពន្ធ កូន ទទួលបណភាពត្រូវទទួលបានប្រាក់ឈ្នួលចំនួន ១៤ថ្ងៃ ពេញដដែល

* បន្តតាមដាន សុខភាព ផ្តល់ម៉ាស និង កម្រជុំពាក់ម៉ាសជាដាច់ខាតចំពោះកម្មករនិយោជិត ដែល ទើបបញ្ចប់ការធ្វើបត្តាឡីស័ក ឬទើបចូលធ្វើការ។

ខាងក្រោមនេះជាសេចក្តីណែនាំរបស់ក្រសួងការងារ៖