(ភ្នំពេញ)៖ ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០វេលាម៉ោង៩៖៣០នាទី រៀបចំសន្និសីទសារព័ត៌មាន ស្ដីពីបច្ចុប្បន្នភាពជំងឺ COVID-19 នៅក្នុងប្រទេសកម្ពុជា។ សន្និសីទសារព័ត៌មាននេះត្រូវធ្វើឡើងនៅទីស្ដីការក្រសួងសុខាភិបាល។ ទូរទស្សន៍ព័ត៌មាន Fresh News នឹងធ្វើការផ្សាយផ្ទាល់ពីសន្និសីទសារព័ត៌មាននេះ។

សន្និសីទសារព័ត៌មាននេះ មានគោលបំណងជម្រាបអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋអំពីស្ថានភាព និងបច្ចុប្បន្នភាពនៃជំងឺកូវីដ-១៩ ក៏ដូចជារាយការណ៍ពីការរាតត្បាត និងអន្តរាគមន៍ឆ្លើយតបជំងឺនេះ។ សន្និសីទក៏នឹងផ្តល់ព័ត៌មានស្តីពីវិធានការទប់ស្កាត់ នៃការផ្ទុះឡើងនៃជំងឺកូវីដ១៩ និងបញ្ហាពាក់ព័ន្ធផងដែរ។

សូមជម្រាបថា ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសថា អ្នកជាសះស្បើយសរុបកើនដល់១០៥នាក់ ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមានត្រឹមតែ១៧នាក់ នៃអ្នកឆ្លងសរុប១២២នាក់៕