(តាកែវ)៖ លោក អៀម ថៃ ប្រធានមន្ទីរព័ត៌មានខេត្តតាកែវ រួមនឹងមន្រ្តីក្រោមឱវាទនៃមន្ទីរព័ត៌មានចំនួន២៩នាក់ បានស្ម័គ្រចិត្តចូលរួមវិភាគទាន ជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយបរិច្ចាគប្រាក់បៀវត្សប្រចាំខែ ដែលមានទឹកប្រាក់សរុបចំនួន ៧,៣០០០០០ រៀលជូនដល់ គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

លោក អៀម ថៃ បានឱ្យដឹងថា ការចូលរួមដោយស្ម័គ្រចិត្ត នូវការបរិច្ចាគប្រាក់បៀវត្សប្រចាំខែរបស់មន្ត្រីរាជការ ជូនមូលនិធិប្រយុទ្ធនឹងជំងឺកូវីដ១៩ នេះ គឺតបតាមសេចក្តី អំពាវនាវរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកប្រធានមន្ទីរព័ត៌មានខេត្តតាកែវ ក៍បានសំដែងនូវការកើតសសើរចំពោះមន្រ្តីក្រោមឱវាទ ដែលបានលះបង់ និងបានបរិច្ចាគនូវប្រាក់ខែផ្ទាល់ខ្លួន ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នេះផងដែរ៕