(ភ្នំពេញ)៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ដើម្បីបើកសម័យប្រជុំលើកទី៥ ព្រឹទ្ធសភានីតិកាលទី៤ ដោយមានរបៀបវារៈតែមួយគឺ ស្តាប់របាយការណ៍របស់គណៈកម្មាធិការអចិន្ត្រៃយ៍ស្តីពីសកម្មភាព និងលទ្ធផលការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី៤ និងលើកទី៥ នីតិកាលទី៤។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពលោក ស៉ឹម កា ប្រធានស្តីទីព្រឹទ្ធសភា ដោយមានរបៀបវារៈចំនួន២នោះ ដូចខាងក្រោម៖

* ១៖ ពិនិត្យ និងសម្រេចលើរបាយការណ៍ស្តីពី សកម្មភាពការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី៤ និងលើកទី៥ នីតិកាលទី៤។
* ២៖ កំណត់របៀបវារៈ កាលបរិច្ឆេទ និងសមាសភាពលេខាធិការដ្ឋានសម័យប្រជុំលើកទី៥ ព្រឹទ្ធសភា នីតិកាលទី៤៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា៖