(ភ្នំពេញ)៖ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ថ្នាក់ដឹកនាំកងទ័ពជើងអាកាស និងនាយទាហាន នាយទាហានរងសរុបចំនួន ៦៣នាក់ បានស្ម័គ្រចិត្តបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនសរុប ៦៤,២០០,០០០រៀល ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ក្នុងនោះរួមមាន៖ នាយឧត្ដមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងអាកាស និងមេបញ្ជាការរង នាយឧត្តមសេនីយ៍ ពិន ណារិទ្ធ ឧត្តមសេនីយ៍ឯក គង់ មុនី ឧត្តមសេនីយ៍ឯក សែស វង្សសត្ថា ឧត្តមសេនីយ៍ឯក សោម សាទុម ឧត្តមសេនីយ៍ឯក យិន សុខា ឧត្តមសេនីយ៍ឯក ឈួន ថាវរិន្ទ ឧត្តមសេនីយ៍ឯក ហែន ហឿន ឧត្តមសេនីយ៍ឯក ម៉ៅ សេង និងឧត្តមសេនីយ៍ឯក ញឹម សុវណ្ណ ព្រមទាំងនាយទាហាន និងនាយទាហានរងកងទ័ពជើងអាកាស ដែលមានរាយនាមក្នុងបញ្ជីឈ្មោះខាងក្រោម៖