(ភ្នំពេញ)៖ ដើម្បីប្រយុទ្ធប្រឆាំងបង្ការការពារពីការឆ្លងរាលដាលនៃជំងឺកូវីដ១៩ (COVID-19) គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ជូនដល់គណៈអ៊ឺម៉ាំរាជធានី-ខេត្ត, គណៈអ៊ឺម៉ាំស្រុក-ខណ្ឌ, គណៈអ៊ឺម៉ាំមាំស្និទ គ្រូបង្រៀន និងសាសនិកឥស្លាមទូទាំងប្រទេសកម្ពុជា ដែលត្រៀមខ្លួនចូលបួស (ការតមអាហារពេលថ្ងៃរយៈពេល ១ខែ) ក្នុងខែរ៉ាម៉ាឌន នៃសាសនិកឥស្លាម ដែលជាបុណ្យធំ របស់ឥស្លាម គ្រោងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ខាងមុខនេះ៕

ខាងក្រោមនេះជា វីដេអូ ស្តីពីគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ណែនាំដល់សាសនិកឥស្លាមទូទាំងប្រទេស អនុវត្តតាមផ្ទះរៀងៗខ្លួន ក្នុងខែរ៉ាម៉ាឌន ដើម្បីចូលរួមទប់ស្កាត់ COVID-19៖