(កំពត)៖ ឧត្តមសេនីយ៍ទោ ផង់ យ៉ុតមេបញ្ជាការកងពលតូចថ្មើរជើងលេខ៣១ ព្រមទាំងមេបញ្ជាការរង នាយទាហាន ពលទាហានទាំងអស់ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន សរុបថវិកាជិត១០០លានរៀល ដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕