(កំពត)៖ អយ្យការអមសាលាដំបូងខេត្តកំពត បានចេញសេចក្តីថ្លែងការណ៍ច្រានចោលព័ត៌មានលើបណ្តាញសង្គម ដែលបានផ្សព្វផ្សាយថា តំណាងអយ្យការអមសាលាដំបូងខេត្តកំពត មិនបានចាត់ការទៅលើបណ្ដឹងរបស់ឈ្មោះ OBRIRN GEORGER ALLEN ហៅថូម។

នៅក្នុងសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពត ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ បានឱ្យដឹងថា អយ្យការអមសាលាដំបូងខេត្តកំពត បានទទួលពាក្យបណ្ដឹងរបស់ឈ្មោះ OBRIRN GEORGER ALLEN ហៅថូម បានប្ដឹងលើឈ្មោះ អ៊ុក បញ្ញា និងប្រពន្ធឈ្មោះ គឹម ចន្ថា ពីបទ រំលោភលើទំនុកចិត្ត និងបទធ្វើឲ្យខូចខាតដោយចេតនា ប្រព្រឹត្តនៅភូមិកំពង់សំរោងខាងត្បូង ឃុំកំពង់សំរោង ស្រុកទឹកឈូ ខេត្តកំពត កាលពីនៅឆ្នាំ២០១៦ ២០១៧។

ក្រោយពីទទួលពាក្យបណ្ដឹង និងបានសង្កេតជាបឋមរួចមកឃើញថា ពុំមានធាតុផ្សំគ្រប់គ្រាន់ដើម្បីធ្វើការចោទប្រកាន់ទៅលើឈ្មោះ អ៊ុក បញ្ញា និងប្រពន្ធឈ្មោះ គឹម ចន្ថា ឡើយ។ អង្គហេតុខាងលើនេះគឺជាវិវាទរដ្ឋប្បវេណីសុទ្ធសាធ ដែលជាហេតុធ្វើឲ្យតំណាងអយ្យការ អមសាលាដំបូងខេត្តកំពត សម្រេចតម្កល់រឿងទុកឥតចាត់ការ (ចំពោះអង្គហេតុខាងលើ ភាគីទាំងពីរបាននឹងកំពុងប្តឹងផ្តល់បន្តទៅតុលាការរដ្ឋប្បវេណី)៕

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់អយ្យការអមសាលាដំបូងខេត្តកំពត៖