(ភ្នំពេញ)៖ ម៉ាកយីហោស្មាតហ្វូន ដែលរីកលូតលាស់លឿនជាងគេបំផុតនៅ លើពិភពលោកនាពេលបច្ចុប្បន្ន បានប្រកាសដាក់នូវកញ្ចប់ នៃការផ្តល់ជូនដែលគេបានទន្ទឹងរង់ចាំជាមួយស្មាតហ្វូន realme 6 និង realme 6 Pro ដែលបានបំពាក់ដោយអេក្រង់ 90Hz ប្រភេទ Ultra Smooth Display កាមេរ៉ាក្រោយ AI បួនគ្រាប់ទំហំ 64MP និងកាមេរ៉ាមុខ២គ្រាប់ សាកថ្មល្បឿនលឿន 30W សាកពេញ១០០% ប្រើពេលតែពេល៦០នាទី និង realme UI ផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android 10 ជាមួយនឹងមុខងារពិសេសៗថ្មីៗ។

realme 6 បំពាក់ដោយបន្ទះឈីប MediaTek Helio G90T SoC ដែលមានសមត្ថភាពខ្ពស់មានពីរពណ៌ សម្រាប់ជ្រើសរើសគឺពណ៌ comet white និងពណ៌ comet blue។ realme 6 Pro គឺជាស្មាតហ្វូនដំបូងបង្អស់នៅលើពិភពលោក ដែលបានបំពាក់នូវកាមេរ៉ាសរុបចំនួន៦គ្រាប់រួមមាន កាមេរ៉ាមុំទូលាយខាងមុខចំនួន២គ្រាប់ និងកាមេរ៉ា ក្រោយ៤គ្រាប់ទំហំ64MP មានសមត្ថភាពពង្រីក hybrid zoom រហូតដល់ទៅ២០ដង។ realme 6 Pro មានពីរពណ៌សំរាប់ជ្រើសរើសគឺពណ៌ lightning blue និងពណ៌ lightning red ។

ជាមួយនឹងបន្ទះឈីបដ៏ខ្លាំងក្លា និងអេក្រង់90Hz យ៉ាងរលូន realme 6 គឺជាទូរស័ព្ទដែលត្រូវបានណែនាំជាផ្លូវការសម្រាប់ MLBB MSC នៅឆ្នាំនេះ។ ចំនុចដែលគួរតែទិញ realme 6 series ម៉ាស៊ីនដំណើរការដ៏មានអានុភាពសម្រាប់ការលេងហ្គេម បំពាក់ដោយបន្ទះឈីប MediaTek Helio G90T, realme 6 ត្រូវបានរចនាឡើងយ៉ាងពិសេស ដើម្បីក្លាយជាស្នូលនៃបទពិសោធន៍ដ៏អស្ចារ្យនៃការលេងនៅលើទូរស័ព្ទដៃ ម៉ាស៊ីនដំណើរការត្រូវបានផលិតឡើងដោយប្រើឈីប ១២nm ធ្វើឱ្យវាកាន់តែមានថាមពល និងប្រសិទ្ធភាព។

ជាមួយនឹងការរួមបញ្ចូលគ្នានូវការអាប់ដេតចុងក្រោយបង្អស់នៃ CPU GPU RAM ដ៏លឿនអស្ចារ្យ និងAI ដែលមានអានុភាព, realme 6 នាំមកនូវបទពិសោធន៍យ៉ាងរលូន ដល់អ្នកនិយមលេងហ្គេមតាមទូរស័ព្ទដៃ។ សម្រាប់ realme 6 Pro វាគឺជាស្មាតហ្វូនដំបូងបង្អស់លើពិភពលោក ដែលបានបង្ហាញខ្លួនជាមួយឈីប Qualcomm’s Snapdragon 720G ។ ម៉ាស៊ីនដំណើរការនេះត្រូវបានផលិតដោយប្រើឈីប 8nm កម្រិតខ្ពស់ធ្វើឱ្យវាកាន់តែមានថាមពល និងប្រសិទ្ធភាព។

ជាមួយនឹងការធ្វើឱ្យប្រសើរថ្មីការសាកថ្មល្បឿនលឿន 30W ទំហំថ្ម 4300 mAh របស់ realme អាចសាកបានពេញក្នុងរយៈពេលត្រឹមតែ60នាទី ប៉ុណ្ណោះ។ សូម្បីតែពេល លេងហ្គេមធំៗក៏ដោយ ក៏ការសាកថ្មល្បឿនលឿន 30W អាចសាករហូតដល់ ៥៥% ដោយប្រើពេលត្រឹមតែ ៦០នាទីប៉ុណ្ណោះ។ បទពិសោធន៍ នៃការមើលឃើញដ៏អស្ចារ្យ realme 6 មានអេក្រង់ទំហំ 6.5អ៊ីញ ប្រភេទ 90Hz Ultra Smooth Display ដែលមានកំរិត refresh rate 90Hz និងអត្រា sampling rate 120Hz ដែលជាលទ្ធផល ផ្តល់នូវបទពិសោធន៍មើលឃើញច្បាស់ និងរលូនជាមួយរាល់ការអូសអេក្រង់។

ជាមួយនឹងសមាមាត្រអេក្រង់ និងតួខ្លួនយ៉ាងពិសេស realme 6 នាំមកជូនអ្នកនូវបទពិសោធន៍មើលឃើញដ៏អស្ចារ្យ។ បានបំពាក់ដោយកញ្ចក់ Corning Gorilla Glass 3 សម្រាប់ការការពារឲ្យប្រសើរជាងមុន។ realme 6 Pro មានអេក្រង់ទំហំ 6.6អ៊ីញ ប្រភេទ90Hz Ultra Smooth Display ដែលមានអត្រា refresh rate 90Hz និងអត្រា sampling rate 120Hz សម្រាប់បទពិសោធមើលឃើញកាន់តែប្រសើរ។

បានបំពាក់ដោយកញ្ចក់ Corning Gorilla Glass 5 សម្រាប់ការការពារកាន់តែប្រសើរ។ វាក៏មានភ្ជាប់មកជាមួយនូវលក្ខណៈពិសេសដូចជា punch hole light effect ការពារភ្នែក ម៉ូដពណ៌ផ្ទាល់ខ្លួននិងប្រព័ន្ធ OSIE ។ ជាមួយកាមេរ៉ាមុខយ៉ាងច្បាស់16MP នឹងបំពេញតំរូវការ selfie ជាមួយនឹង aperture F2.0 គាំទ្រម៉ូដបង្កើនសម្រស់ បែបឆ្លាតវៃ រូបភាពបែបព្រិលផ្ទៃខាងក្រោយ។ វាបំពាក់មកជាមួយលក្ខណៈពិសេសដែលអាចសម្គាល់ភេទ ប្រភេទស្បែក និងទម្រង់មុខ ហើយអនុញ្ញាតឱ្យអ្នក ប្រើប្រាស់ ថតរូប Selfie បានយ៉ាងងាយស្រួលដែលបង្ហាញពីពណ៌ស្បែកធម្មជាតិ។

realme 6 ក៏មានបំពាក់នូវបច្ចេកវិទ្យា flagship ស៊េរីចុងក្រោយផងដែរ ដែលមានបំពាក់កាមេរ៉ាក្រោយចំនួនបួនគ្រាប់ កាមេរ៉ាគោលទំហំ64MPឡេនទូលាយ119ដឺក្រេ ទំហំ8MP និងម៉ាក្រូលែន និងលែនបញ្ឈរសខ្មៅ។ ចុចតែមួយដងគឺគ្រប់គ្រាន់សម្រាប់ការប្តូរទៅម៉ូដមុំទូលាយ ដែលធ្វើឱ្យអ្នកប្រើប្រាស់អាចចាប់យករូបភាពទេសភាព កាន់តែអស្ចារ្យ និងបានផ្ទៃកាន់តែធំ។ លែនម៉ាក្រូនឹងជួយឱ្យអ្នកប្រើប្រាស់អាចថតរូបភាពកាន់តែជិត និងស្វែងយល់ពីភាពស្រស់ស្អាតនៃពិភពមីក្រូ ជាមួយនឹងចម្ងាយ ជិតរហូតដល់៤cm។

realme 6 Pro ភ្ជាប់មកជាមួយកាមេរ៉ាភ្លោះដែលកាមេរ៉ាគោលទំហំ 16MP ជាមួយនឹងIMX471 និងកាមេរ៉ាប្លង់ទូលាយ8MP ថតបាន 105ដឺក្រេ។ អាចថតបាន ២.៥ដងធំជាងពេលមុន និងជាមួយការកែតម្រូវទ្រង់ទ្រាយគែម ហើយវាអាចសម្គាល់មុខ និងបង្កើនប្រសិទ្ធិភាពលើផ្ទៃមុខនៅពេល ដែលអ្នកថតនៅគែម នៃរូបថត។
realme 6 Pro ក៏មានបំពាក់នូវបច្ចេកវិទ្យា flagship ស៊េរីចុងក្រោយផងដែរដែលបំពាក់ដោយកាមេរ៉ាភ្លោះដែលមានកាមេរ៉ាក្រោយចំនួនបួនគ្រាប់ និងមានកាមេរ៉ាគោល ទំហំ 64MP លែនពង្រីក 20x (hybrid zoom) ទំហំ12MP កាមេរ៉ាប្លង់ទូលាយ119ដឺក្រេទំហំ8MP និងលែនម៉ាក្រូ។ ផ្អែកលើ Nightscape 2.0 នៅក្នុង realme 6 Pro
មានបំពាក់នូវ Nightscape 3.0 ដែលត្រូវបានធ្វើឱ្យប្រសើរឡើងជាមួយនឹងទម្រង់កាមេរ៉ានិង Ultra Nightscape Mode ។

realme UI ដែលផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android 10 ត្រូវបានបង្កើតឡើងយ៉ាងល្អសម្រាប់បទពិសោធដំណើរការរបស់ Android សម្រាប់អ្នក ប្រើប្រាស់។ realme UI ត្រូវបានធ្វើឱ្យទាន់សម័យជាមួយនឹងលក្ខណៈពិសេសថ្មីដែលរួមមាន DocVault ដែលជាមធ្យោបាយងាយស្រួល និងរហ័សសម្រាប់អ្នកប្រើប្រាស់ នៅក្នុងប្រទេសកម្ពុជា ក្នុងការគ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួន និងឯកសាររដ្ឋាភិបាល។ Soloop ដែលជាឧបករណ៍ដ៏ឆ្លាតវៃកម្រិតជំនាញសម្រាប់កែសំរួលវីដេអូខ្លី។

realme 6 កំពូលអេក្រង់90Hz នឹងដាក់លក់ក្នុងតម្លៃត្រឹមតែ ២៨៩ដុល្លារតែប៉ុណ្ណោះ រីឯ realme 6Pro អេក្រង់90Hz ដែលមានកាមេរ៉ាមុខ២ គ្រាប់បង្កប់ក្រោមអេក្រង់ និងបំពាក់ដោយបន្ទះឈីប snapdragon 720 នឹងដាក់លក់ក្នុងតម្លៃត្រឹមតែ (8GB+128GB) ៣៤៩ដុល្លារតែប៉ុណ្ណោះ៕