(ក្រចេះ)៖ ស្នងការនគរបាលខេត្តក្រចេះ លោកឧត្តមសេនីយ៍ទោ លន់ សុផាត និងមន្ដ្រីនគរបាលក្រោមឱវាទចំនួន ២៤១រូប បានបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ជូនដល់គណៈកម្មការជាតិប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ១៩ ដែលសរុបជាថវិកាចំនួន ១០៩,៨៦២,៣៨៥រៀល។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្ស របស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕

ខាងក្រោមនេះ ជាបញ្ជីឈ្មោះ ស្នងការ និងមន្ដ្រីនគរបាលខេត្តក្រចេះ ដែលចូលរួមបរិច្ចាគប្រាក់បៀវត្ស៖