(ក្រចេះ)៖ គ្រាប់បែកចង្កោមទម្ងន់សរុបប្រមាណ៣៤០គីឡូក្រាម ត្រូវបានប្រទះឃើញនៅភូមិបល្ល័ង្គ ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ។

បើតាមលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានឲ្យដឹងថា គ្រាប់បែកចង្កោមនេះ ត្រូវប្រជាពលរដ្ឋប្រទះឃើញ នៅពេលដែលទៅបង់ត្រី នៅភូមិបល្ល័ង្គ ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ។

លោក ហេង រតនា បានបញ្ជាក់ថា គ្រាប់បែកចង្កោមនេះមានផ្ទុកកូនគ្រាប់បែកចង្កោម ប្រភេទ CBU-46/A ចំនួន៤៤៤គ្រាប់ ហើយមានទម្ងន់សរុប ប្រមាណ៣៤០គីឡូក្រាម។

លោក ហេង រតនា បានបញ្ជាក់ទៀតថា ខណៈពេលនេះកម្លាំងជំនាញស៊ីម៉ាក់ ដោយមានការទទួលការគាំទ្រ ពីកម្លាំងនគរបាល និងអាជ្ញាធរមូលដ្ឋាន នៅឃុំដំរីផុង បានយកគ្រាប់បែកចង្កោមនេះ ចេញដោយសុវត្ថិភាព៕