(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រី អ៊ាន ស៊ីវម៉ី អគ្គនាយិកា ក្រុមហ៊ុន CASTLE E DIAMOND និងស្វាមី ដែលបានឧបត្ថម្ភថវិកា ២,០០០ដុល្លារ (ពីរពាន់ដុល្លារអាមេរិក) អង្ករចំនួន ២តោន ជែលលាងដៃ ១០០ដប និង Spay បាញ់កំចាត់មេរោគ ១០០ដប ដល់កាកបាទក្រហមកម្ពុជា ដេីម្បីចូលរួមអបអរសាទរខួប ទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ «ខ្ញុំ ស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា»៕