(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក LIN MEIGUO ប្រធានក្រុមហ៊ុន ជីង ឌី អុីស្ត អេស៊ា រៀល អេស្ទេត ឌីវេឡុបម៉ិន ឯ.ក (JINGDI EAST ASIA REAL DEVELOPMENT CO., LTD) ដែលបានឧបត្ថម្ភថវិកា ២,០០០ដុល្លារ (ពីរពាន់ដុល្លារអាមេរិក) ដល់កាកបាទក្រហមកម្ពុជា ដេីម្បីចូលរួមអបអរសាទរខួប ទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ «ខ្ញុំ ស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា»៕