(ភ្នំពេញ)៖ ជាមួយនឹងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន គ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជនត្រូវបានបិទបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺ COVID-19។ នៅក្នុងកាលៈទេសៈនេះ សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បានចាប់ផ្តើមឆមាសថ្មី ចាប់តាំងពីថ្ងៃទី២០ ខែមេសា ដោយបានផ្លាស់ប្តូរការសិក្សា តាមរយៈប្រព័ន្ធអនឡាញ សម្រាប់និស្សិតជាង ១៥០០នាក់ ក្នុងមួយថ្ងៃ។

លោកសាស្រ្តាចារ្យ អ៊ាន ហ្វីនលេ សាកលវិទ្យាធិការ និងអនុអធិការបតី នៃសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត បានថ្លែងថា «ការងារទាំងអស់នេះរៀបរៀង ដោយសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត ដើម្បីផ្តល់ជូននិស្សិតនូវការសិក្សារៀនសូត្រ និងគាំទ្រដល់ការបង្រៀនបែបទំនើប រួមមានដូចជា blended និង flipped learning ដែលស្រដៀងនឹងការផ្តល់ជូនការសិក្សានៃសាកលវិទ្យាល័យល្បីៗ ឈានមុខគេនៅជុំវិញពិភពលោក។ ទាំងអស់នេះក៏បានផ្តល់ ជូននិស្សិត សាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត មានដូចជាជំនាញទន់ ជំនាញក្នុងការត្រិះរិះពិចារណា និងការចូលរួមយ៉ាងពេញលេញ ជាមួយសតវត្សឌីជីថល ៤.០ (Digital 4.0 century)»។

ទោះបីជាមានបញ្ហាប្រឈមខ្លះជាមួយការប្រើប្រាស់អ៊ិនធើណេត របស់និស្សិតក៏ដោយ ក៏និស្សិតស្ទើរតែទាំងអស់ នៅគ្រប់មហាវិទ្យាល័យរីករាយ ក្នុងការចូលរួមយ៉ាងសកម្មជាមួយនឹងភាពបត់បែន តាមរយៈការសិក្សាអនឡាញ (online learning)។ សាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត ផ្តល់នូវការសិក្សាតាមប្រព័ន្ធអ៊ិនធើណេត ដល់និស្សិតជាង ១,៥០០នាក់ ជារៀងរាល់ថ្ងៃដោយប្រើប្រាស់ឧបករណ៍ជាច្រើនដូចជា៖ UPOP, Google Meet, Facebook។ល។

សាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត ពិតជាមានសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណចំពោះការប្តេជ្ញាចិត្តរបស់សាស្រ្តាចារ្យ បុគ្គលិក ជាពិសេសនិស្សិត សាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត ក្នុងការអនុវត្តការសិក្សាតាមប្រព័ន្ធអ៊ិនធើណេតដោយជោគជ័យ។

អ្នកសម្របសម្រួលផ្នែកសិក្សារៀនសូត្រ ៦រូប នៃសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត បានខិតខំប្រឹងប្រែងបណ្តុះបណ្តាលសាស្រ្តាចារ្យទាំងអស់ ក្នុងគោលបំណងសម្រួលការប្រើប្រាស់ Google Meet និង UPOP ម្បីធានាចែកចាយឯកសារសិក្សាដល់និស្សិតក្នុងការត្រៀមខ្លួនរួចរាល់ សម្រាប់ឆមាសទី ២នេះ។ ត្រូវបានដាក់ឈ្មោះថា UPOP (ប្រព័ន្ធសិក្សាអនឡាញរបស់សាកលវិទ្យាល័យពុទ្ធិសាស្រ្ត) ជាកម្មវិធីសិក្សាផ្ទាល់ខ្លួនមួយ ដែលត្រូវបានរៀបចំ និងអភិវឌ្ឍឡើងនៅលើ Moodle ដែលជាកម្មវិធីសិក្សាអនឡាញ ដែលពេញនិយមបំផុត របស់ពិភពលោក។

ប្រព័ន្ធសិក្សានេះ ត្រូវបានបង្ហាញថាមានប្រជាប្រិយភាពខ្លាំងទាំងសាស្រ្តាចារ្យ ក៏ដូចជានិស្សិតដែលធ្វើឱ្យការសិក្សារៀនសូត្រមានភាពរីករាយជាងមុន ដោយផ្តល់នូវជម្រើសសិក្សាជាច្រើន ហើយក៏ផ្តល់ឱកាសឱ្យនិស្សិតក្នុងការរំលឹក និងមើលមេរៀនឡើងវិញដើម្បីពង្រឹងការសិក្សារបស់ពួកគេផងដែរ។

ក្រុមបច្ចេកទេសមហាវិទ្យាល័យទាំងអស់ រួមសហការជាមួយបុគ្គលិកផ្នែកបច្ចេកវិទ្យា ក៏ដូចជាបុគ្គលិកជំនាញគុណភាពសិក្សា និងបង្រៀន រួមជាមួយនាយកដ្ឋាននិស្សិតកំពុងធ្វើការរួមគ្នា ដើម្បីធានាថាការសិក្សារបស់និស្សិតសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត ត្រូវបានរំខាន ក្នុងកម្រិតតិចតួចបំផុត តាមដែលអាចធ្វើទៅបាន នៅក្នុងកាលៈទេសៈនេះ ដើម្បីទប់ស្កាត់ការរាតត្បាតនៃជម្ងឺឆ្លង COVID-19។

សាស្រ្តាចារ្យនៅឆ្នាំសិក្សាមូលដ្ឋានដែលបានប្រើប្រាស់ប្រព័ន្ធសិក្សា UPOP កន្លងមកក៏បានផ្តល់ជាជំនួយបច្ចេកទេសមួយចំនួន ទៅកាន់សាស្រ្តាចារ្យ ចាប់ពីឆ្នាំទី២ ឡើងទៅដែលកំពុងអនុវត្តក្នុងការផ្លាស់ប្តូរការបង្រៀននៅលើប្រព័ន្ធសិក្សា UPOP ដើម្បីធានានូវគុណភាព ក្នុងការបង្រៀនផងដែរ។

សាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត មានមោទនភាពក្នុងការផ្តល់នូវការសិក្សាស្របតាមស្តង់ដារនៃសតវត្សទី២១ ក្នុងការអនុវត្តការបង្រៀន និងរៀន តាមរយៈវិធីសាស្រ្តដែលអាចបត់បែនបាន និងរបៀបនៃការបង្រៀនដែលផ្តោតលើនិស្សិត (student-centred modes of teaching)៕