(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃជំងឺកូវីដ១៩ (COVID-19) សាលា ប៊ែលធី អន្ដរជាតិ បានសម្រេចដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវកម្មវិធី BELTEI App “BELTEI International School ដើម្បីជាជំនួយបន្ថែមដល់ការសិក្សានៅផ្ទះរបស់សិស្សានុសិស្សទូទាំងប្រទេសគ្រប់កម្រិត ទាំងផ្នែកចំណេះទូទៅ (ចាប់ពីថ្នាក់ទី១ ដល់ទី១២) និងភាសាអង់គ្លេសទូទៅ (ចាប់ពី Level 1-12)។

*តាមរយៈ «BELTEI App» នេះ អ្នកប្រើប្រាស់នឹងទទួលបាននូវអត្ថប្រយោជន៍ ១២សំខាន់ៗ (12 Icons) ដូចជា៖

*ទី១៖ ព័ត៌មានថ្មីៗរបស់ប៊ែលធី គ្រុប
*ទី២៖ ព័ត៌មានអំពីកម្មវិធីសិក្សាទាំង៥ (ថ្នាក់ចំណេះទូទៅ, ភាសាអង់គ្លេសទូទៅ, កម្មវិធីគណនាលេខរហ័ស IMA, វគ្គបណ្តុះបណ្តាលកុំព្យូទ័រ និងថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ)
*ទី៣៖ ព័ត៌មានអំពីការចុះឈ្មោះចូលរៀន
*ទី៤៖ តម្លៃសិក្សាគ្រប់កម្រិត
*ទី៥៖ ឱកាសការងារ
*ទី៦៖ សាខា និងទីតាំងទាំង២២ របស់សាលា ប៊ែលធី អន្តរជាតិ
*ទី៧៖ ការទំនាក់ទំនង
*ទី៨៖ ការកំណត់ផ្សេងៗ (អាចជ្រើសរើសយកភាសាខ្មែរ ឬអង់គ្លេស)
*ទី៩៖ គេហទំព័រ (Website) ប៊ែលធី គ្រុប រួមមាន៖

*ប៊ែលធី សំណង់
*សាលា ប៊ែលធី អន្តរជាតិ
*សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
*ប៊ែលធី ទំនាក់ទំនងអន្តរជាតិ
*មជ្ឈមណ្ឌលតេស្តអន្តរជាតិ ប៊ែលធី
*ប៊ែលធី ទេសចរណ៍ និងមូលនិធិសប្បុរសធម៌ប៊ែលធី

*ទី១០៖ ទំព័រហ្វេសប៊ុក (Facebook Page) ទាំង ៣៥របស់ប៊ែលធី គ្រុប
*ទី១១៖ វីដេអូ (YouTube Channel) ដែលមានវីដេអូ ឯកសារចំនួន៤៥០ ដោយបានរៀបចំចងក្រងជាច្រើនឆ្នាំកន្លងមក
*ទី១២៖ ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក (E-Learning)។

*របៀបទាញយក (Download) កម្មវិធី «BELTEI App»

*ទី១៖ សម្រាប់ប្រព័ន្ធ iOS (iPhone, iPad, ...)៖ សូមចូលទៅកាន់ App Store រួចវាយពាក្យ «BELTEI International School» ក្នុងប្រអប់ Search។ បន្ទាប់មក ចុចពាក្យ «Get»។
*ទី២៖ សម្រាប់ប្រព័ន្ធ Android (Samsung, Huawei, Oppo, Camfone, ...)៖ សូមចូលទៅកាន់ Play Store រួចវាយពាក្យ «BELTEI International School» ក្នុងប្រអប់ Search។ បន្ទាប់មក ចុចលើពាក្យ «Install»។
*ទី៣៖ កាន់តែងាយស្រួល សូមចុចលើតំណភ្ជាប់ (Link) នេះ៖ http://onelink.to/e5593v។ បន្ទាប់មក ចុចលើពាក្យ «Get» ឬ «Install» ជាការស្រេច។

*របៀប Update កម្មវិធី «BELTEI App»

*ទី១៖ សូមចូលទៅកាន់ App Store ឬ Play Store រួចស្វែងរក «BELTEI International School» ឬចុចលើតំណភ្ជាប់នេះ ៖ http://onelink.to/e5593v បន្ទាប់មកចុចលើពាក្យ «Update» ជាការស្រេច។

សូមជម្រាបជូនថា ក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩ (COVID-19) នេះ សាលា ប៊ែលធី អន្តរជាតិ បានដាក់ឱ្យដំណើរការនូវកម្មវិធីសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក (Online Learning Program) ដោយសិក្សាតាមកម្មវិធី Telegram, Zoom និង Google Classroom ដែលជាកម្មវិធីសិក្សាថ្មី ទំនើប និងកំពុងប្រើប្រាស់នៅតាមបណ្តាប្រទេសជាច្រើនជុំវិញពិភពលោក ស្របតាមបរិបទថ្មីនៃការសិក្សាបែបទំនើបនៃយុគសម័យឌីជីថល (Digital Era)៕