(ភ្នំពេញ)៖ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ស្អែកនេះ រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងលេខាធិការនៃលេខាធិការដ្ឋានអាស៊ាន នឹងបើកកិច្ចពិភាក្សាពិសេសស្ដីពីផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ-១៩ និងទិសដៅអនាគតលើវិស័យទេសចរណ៍អាស៊ាន តាមរយៈកម្មវិធី Video Conference។

កិច្ចពិភាក្សានេះនឹងប្រព្រឹត្តទៅក្រោមការដឹកនាំរបស់លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា៕