(ភ្នំពេញ)៖ លោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យបានប្រាប់សាព័ត៍មាន Fresh News នៅយប់ថ្ងៃកេីតហេតុដដែលនេះថាបន្ទាប់ពីទទួលដំណឹងថា មាននារីម្នាក់ត្រូវគេសម្លាប់ស្លាប់ទាំងអាក្រាតកាយនៅបន្ទប់នៃផ្ទះជួលស្ថិតនៅភូមិទ្រា៤ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ នោះ ដោយក្រោមការបញ្ជាពី នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាលោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានដឹកនាំកម្លាំងជំនាញចាប់បានហេីយជនដៃដល់បន្ទាប់​ពីព្យាយាមរត់ក្រោយធ្វេីសកម្មភាពរួចប៉ុន្មានម៉ោង។

លោក អធិការបានប្រាប់ថា ជនរងគ្រោះឈ្មោះ ស៊ាត ស៊ន ភេទស្រីអាយុ ២៨ឆ្នាំ ជាកម្មការនីរោងចក្រ មានស្រុកកំណើតនៅភូមិចារ ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង ហើយនារីរងគ្រោះខាងលើរូបនេះ គឺត្រូវបានជនដៃដល់វាយនិងយកកាំបិតចាក់។

សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា នៅវេលាម៉ោងជាង៧យប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ មានការប្រទះឃើញស្ដ្រីម្នាក់ដេកស្លាប់ ក្នុងថ្លុកឈាមទាំងអាក្រាតកាយល្វែងខាងក្រោម នៅក្នុងបន្ទប់ជួលជាន់ទី២ ស្ថិតក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕