(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះ បានអំពាវនាវដល់ថ្នាក់ដឹកនាំ នៃកងយោធពលខេមរភូមិន្ទទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់ឱ្យបានខ្ពស់ ចំពោះកងទ័ព ក្នុងរដូវវស្សាខាងមុខនេះ ជាពិសេសកងទ័ពដែលកំពុងឈរជើងនៅតាមបណ្តោយព្រំដែន បណ្តាកោះ និងតំបន់ដាច់ស្រយាលនានា។
សម្តេចពិជ័យសេនា ទៀ បាញ់ បានសរសេរនៅលើ Facebook យ៉ាងដូច្នេះថា៖ «សូមថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទទាំងអស់ បន្តយកចិត្តទុកដាក់ឱ្យបានខ្ពស់ ចំពោះបងប្អូនកងទ័ពរបស់យើង ជាពិសេសបងប្អូនដែលកំពុងឈរជើងនៅតាមបណ្តោយព្រំដែន បណ្តាកោះ និងតំបន់ដាច់ស្រយាលនានា គ្រាដែលរដូវវស្សានឹងឈានចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខ»។
រដូវវស្សាកម្ពុជា នឹងចាប់ផ្តើមចា ប់ពីខែក្រោយ ដោយតែងតែមានភ្លៀងធ្លាក់ នៅទូទាំងប្រទេស ដែលធ្វើឱ្យកងទ័ពដែលឈរជើងការពារប្រទេសជាតិ តែងជួបផលលំបាក។ យ៉ាងណាក៏ដោយ នាពេលកន្លងទៅ ថ្នាក់ដឹកនាំនានា តែងតែនាំយកអំណោយ សម្ភារៈផ្សេងៗ ដើម្បីចែកជូនដល់កងទ័ព ដើម្បីជាការលើកទឹកចិត្ត៕