(ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងថា ឯកសារចំនួនពីរសំខាន់ៗ ដែលត្រូវដាក់តាមខ្លួនពេលបើកបើក គឺប័ណ្ណបើកបរ (ច្បាប់ដើម) និងលិខិតអាជីវកម្មចំពោះក្រុមហ៊ុន (ច្បាប់ដើម)។

យោងតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ថា ចំពោះឯកសារផ្សេងៗទៀតដូចជា កាតសម្គាល់យានយន្ត (កាតគ្រី) អាចធ្វើការចម្លង ដោយគ្រាន់តែបញ្ជាក់ពីអាជ្ញាធរដែនដី ដែលពាក់ព័ន្ធតែប៉ុណ្ណោះ៕