(ភ្នំពេញ)៖ ជនសង្ស័យចំនួន ៣នាក់ ដែលប្រើប្រាស់ និងជួញដូរថ្នាំញៀនរួមជាមួយថ្នាំញៀន ២២កញ្ចប់ផងដែរ ពេលនេះត្រូវបានស្រាវជ្រាវបង្ក្រាបដោយកម្លាំងនគរបាលប៉ុស្ដិ៍ទួលសង្កែទី១។ នេះបើតាមការបញ្ជាក់ដោយរបាយការណ៍របស់លោកវរសេនីយ៍ទោ ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ ដែលអ្នកយកព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះ។

បើតាមរបាយការណ៍របស់លោកអធិការនគរបាលខណ្ឌឫស្សីកែវ ចំពោះការតាមស៉ើបអង្កេតបង្ក្រាបក្រុមជួញដូរថ្នាំញៀនទាំង៣នាក់នេះ បានប្រតិបត្តិការឡើង ស្ថិតនៅត្រង់ចំណុចផ្លូវលំ ក្រុមទី៤ ភូមិទួល សំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ នាវេលាម៉ោង១៩៖០០នាទីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០។

លោកវរសេនីយ៍ទោ ហ៊ាង ថារ៉េត បានបន្តថា នៅក្នុងប្រតិបត្តិការតាមស្រាវជ្រាវដោយកម្លាំងនគរបាលប៉ុស្ដិ៍ទួលសង្កែទី១ ដើម្បីបង្ក្រាបករណីជួញដូរថ្នាំញៀននេះដែរ ក្រៅពីដកហូតថ្នាំញៀន ចំនួន២២កញ្ចប់ គឺជនសង្ស័យទី១-ឈ្មោះ ឌី វ៉ាន់ដេត ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅសា្នក់បន្ទប់ជួលក្រុមទី៤ ភូមិទួលសំពៅ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ទី២-ឈ្មោះ ពៅ ពិសិ្ឋ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ មានទីលំនៅសា្នក់បន្ទប់ជួលក្រុម៣ ភូមិទួលគោក សងា្កត់ទួលសង្កែទី១ ខណ្ឧឫស្សីកែវ ឯទី៣-ឈ្មោះ ខៀវ ឧត្តមបូទី ភេទប្រុស អាយុ២៦ឆាំ្ន ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ០៣៣ ក្រុម៣ ភូមិទួលសងែ្ក សងា្កត់ទួលសងែ្កទី១ ខណ្ឌឫស្សីកែវ ជាអ្នកប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន។

យ៉ាងណាក៏ដោយ ជនសង្ស័យទាំង ៣នាក់ និងវត្ថុតាងថ្នាំញៀន ចំនួន២២កញ្ចប់ ពេលនេះកំពុងស្ថិតក្រោមការឃុំខ្លួនសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ក្នុងការស៉ើបអង្កេត និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី៕