(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេចក្ដីណែនាំ ស្ដីពីការរៀបចំខួបអនុស្សាវរីយ៍លើកទី១៣៤ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០។ នេះបើតាមសេចក្ដីណែនាំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

រដ្ឋបាលរាជធានីភ្នំពេញ ក៏សូមអំពាវនាវដល់មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ និយោជក កម្មករនិយោជិត កម្ពុជា និងពលករបរទេសទាំងអស់ ចូលរួមរំលឹកខួបអបអរសាទរ ទិវាពលកម្មអន្តរជាតិ១ ឧសភា ក្នុងបរិយាកាសសោមនស្សរីករាយ សាមគ្គីភាព និងភាតរភាព ដើម្បីឲ្យស័ក្តិសមជាបុណ្យការងាររបស់ជាតិ៕

ខាងក្រោមនេះជាសេចក្ដីណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលមានខ្លឹមសារទាំងស្រុង៖