(ភ្នំពេញ)៖ ធនាគារ ព្រីនស៍ នៅតែបន្តពង្រីកអាជីវកម្មរបស់ខ្លួន ហើយក៏បានផ្តោតការយកចិត្តទុកដាក់ លើប្រព័ន្ធឌីជីថលរបស់ខ្លួនផងដែរ។

កម្មវិធី Prince Bank App ត្រូវបានធ្វើឱ្យប្រសើរឡើងជាមួយនឹងសេវាកម្ម និងមុខងារថ្មីៗ ដែលលើសពីអ្វីដែលធនាគារដទៃទៀតផ្តល់ជូន។
គោលបំណងក្នុងការក្លាយជា «ធនាគារឌីជីថលដ៏ល្អបំផុតនៅកម្ពុជា» ដោយធានាថាអតិថិជន ធនាគារនឹងបន្តទទួលបានបទពិសោធន៍ ធនាគារឌីជីថលដ៏ល្អបំផុត។

ធនាគារ ព្រីនស៍ បានកែលម្អនូវមុខងារថ្មីៗជាច្រើននៅក្នុងកម្មវិធី Prince Bank App ដូចជា៖

* គណនី៖ បង្កើតគណនីសន្សំ គណនីចរន្ត និងគណនីធនាគារអាទិភាព តាមតម្រូវការរបស់លោកអ្នក។
* ប្រាក់បញ្ញើ៖ បើកគណនីបញ្ញើមានកាលកំណត់ថ្មី ប្រកបដោយភាពងាយស្រួលជាមួយនឹង ជម្រើសដែលអ្នកចង់បាន។
* ការទូទាត់វិក្កយបត្រ៖ ទូទាត់វិក្កយបត្ររបស់អ្នកគ្រប់ពេលវេលាគ្រប់ទីកន្លែង ដូចជា បញ្ចូលទឹកប្រាក់ទូរស័ព្ទ អ៊ីនធើណែត និងទូរទស្សន៍ កម្មវិធីកម្សាន្ត សេវាសាធារណៈ និងធានារ៉ាប់រង។
* ការបង្ហាញប័ណ្ណរូបវ័ន្ត៖ អាចត្រួតពិនិត្យប័ណ្ណឥណពន្ធ របស់លោកអ្នកកាន់តែងាយស្រួល នៅក្នុងទូរស័ព្ទដៃរបស់អ្នកផ្ទាល់។
* ស្នើសុំប័ណ្ណ៖ អាចស្នើសុំប័ណ្ណឥណពន្ធ ឬប័ណ្ណឥណទាន តាមរយៈទូរស័ព្ទរបស់អ្នក។
* ការគ្រប់គ្រងប័ណ្ណ៖ មានភាពបត់បែនក្នុងការផ្អាកដំណើរការ ប័ណ្ណរបស់អ្នកជាបណ្តោះអាសន្ន ឬដាក់ដំណើរការប័ណ្ណជាថ្មីម្តងទៀត និងផ្លាស់ប្តូរលេខសម្ងាត់ប័ណ្ណ។
* ការគ្រប់គ្រងមូលប្បទានប័ត្រ៖ អ្នកអាចស្នើសុំសៀវភៅមូលប្បទានប័ត្រថ្មី ពីគ្រប់ទីកន្លែង ហើយអាចជ្រើសរើសសាខាណាមួយ ដើម្បីមកទទួលយក។
* ចែករំលែកកម្មវិធី៖ ងាយស្រួលក្នុងការចែករំលែកកម្មវីធីទៅកាន់បណ្តាញទំនាក់ទំនងសង្គម។
* សារជូនដំណឹង៖ ទទួលបានសារជូនដំណឹងភ្លាមៗ ដែលបង្ហាញពីប្រតិបត្តិការថ្មីៗ និងសកម្មភាពធនាគារ។
* កាបូបអេឡិចត្រូនិចបាគង៖ ផ្ទេរប្រាក់ភ្លាមៗទៅកាន់កាបូបអេឡិចត្រូនិចបាគងណាមួយ ជាមួយកម្មវិធី Prince Bank App ហើយរីករាយនឹងការទូទាត់ ដោយគ្មានសាច់ប្រាក់ដោយគ្រាន់តែធ្វើការស្កេន ដើម្បីទូទាត់ដោយផ្ទាល់ នៅតាមហាងទំនិញដែលជាដៃគូ។
* គណនីរួម៖ ថ្មី! សម្រាប់ម្ចាស់គណនីរួមអាចធ្វើការផ្ទេរប្រាក់ បានយ៉ាងងាយស្រួលជាមួយនឹងជម្រើស នៃការអនុម័តពីភាគីទាំងសងខាង លើមុខងារគណនីរួម
* ដែនកំណត់ប្រតិបត្តិការ ៖ អាចធ្វើការកំណត់ដែនកំណត់ សម្រាប់ការផ្ទេរប្រាក់ក្នុងមួយប្រតិបត្តិការ ក៏ដូចជាដែនកំណត់ សម្រាប់ការផ្ទេរប្រាក់ជារៀងរាល់ថ្ងៃ ដែលស្របតាមតម្រូវការរបស់លោកអ្នក។
* ទីតាំង៖ ពិនិត្យព័ត៌មានថ្មីៗទាក់ទងទៅនឹងសាខា ឬទីតាំងអេធីអឹមនីមួយៗដូចជា៖ លេខទូរស័ព្ទទំនាក់ទំនង ម៉ោងប្រតិបត្តិការ និងអាសយដ្ឋានរបស់ស្ថាប័នជាដើម។ លោកអ្នកអាចទទួលបានមុខងារថ្មីៗដ៏ទំនើបទាំងនេះ ដោយគ្រាន់តែធ្វើការទាញយកកម្មវិធី Prince Bank App ឥឡូវនេះ។

ប្រសិនបើលោកអ្នកនៅមិនទាន់ក្លាយជាម្ចាស់ គណនីណាមួយនៅធនាគារ ព្រីនស៍ ទេនោះ សូមកុំបារម្ភ លោកអ្នកគ្រាន់តែទាញយកកម្មវិធី Prince Bank App ហើយដាក់ពាក្យស្នើសុំបើកគណនីដោយផ្ទាល់តាមរយៈកម្មវិធី Prince Bank App បានកាន់តែងាយស្រួល។ សូមទំនាក់ទំនងមកកាន់ផ្នែកសេវាកម្មអតិថិជន តាមទូរសព្ទរបស់ធនាគារ ព្រីនស៍ តាមរយៈទូរសព្ទលេខ ១៨០០ ២០ ៨៨៨៨ សម្រាប់ព័ត៌មានបន្ថែម៕