(គូឡាឡាំពួ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានចេញសេចក្តីជូនដំណឹងដល់ពលរដ្ឋ សិស្ស-និស្សិត ពលករ-ពលការិនីកម្ពុជា ដែលខកជើងហោះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០កន្លងទៅ ចង់មានបំណងចាកចេញពីប្រទេសម៉ាឡេស៊ី ក្នុងអំឡុងពេលនេះ សូមបងប្អូនផ្តល់ព័ត៌មានរបស់ខ្លួនមកស្ថានទូត។

ជាមួយនឹងការផ្តល់ស្ថានទូតហើយនោះ ក៏ត្រូវភ្ជាប់មកជាមួយនូវឯកសារដូចជា៖

១៖ ថតចម្លងលិខិតឆ្លងដែន នៅត្រង់ទំព័រមានរូបថត ទំព័រពន្យសុពលភាព និងទំព័រទិដ្ឋាការ ឬ ត្រាចូលរបស់អន្តោប្រវេសន៍ម៉ាឡេស៊ី។
២៖ ថតចម្លងសំបុត្រយន្តហោះត្រឡប់ទៅកម្ពុជា។
៣៖ មុខរបរ (ឧទាហរណ៍៖ អ្នកទេសចរ អ្នកមកព្យាបាលជំងឺ ពលករ និស្សិត ឬពលរដ្ឋទូទៅ)។
៤៖ អាសយដ្ឋាន និងលេខទូរស័ព្ទនៅប្រទេសម៉ាឡេស៊ី។
៥៖ អាសយដ្ឋាន និងលេខទូរស័ព្ទនៅប្រទេសកម្ពុជា។
៦៖ លិខិតបញ្ជាក់សុខភាព (Health certificate) ចេញដោយអាជ្ញាធរម៉ាឡេស៊ី ដែលបញ្ជាក់ថា ពុំមានជំងឺកូវីដ១៩ ស្របតាមការណែនាំ របស់ក្រសួងសុខាភិបាលកម្ពុជា (ចំពោះការទៅ ពិនិត្យសុខភាពត្រូវរង់ចាំការជូនដំណឹងរបស់ស្ថានទូតជាមុនសិន អំពីកាលបរិច្ឆេទជាក់លាក់ នៃការហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី)។

ជាមួយគ្នានេះ ស្ថានទូតតម្រូវឲ្យបងប្អូនផ្ញើព័ត៌មានខាងលើ ឱ្យបានមុនថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០៕

ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងទាំងស្រុង៖