(ស្វាយរៀង)៖ ក្រុមការងារថ្នាក់ស្រុក និងក្រុមប្រឹក្សាឃុំម្រាម និងមន្រ្តីប៉ុស្តិ៍រដ្ឋបាល នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០នេះ បានចុះអប់រំ និងណែនាំពលករចំណាកស្រុក ដែលវិលត្រឡប់ មកពីប្រទេសថៃចំនួន ៦នាក់ ស្រី៣នាក់ និងបានធ្វើចត្តាឡីសក្ដិនៅសាលាបឋមសិក្សាអណ្ដូងត្របែក។

មន្ត្រីសាលាស្រុករមាសហែក បានឲ្យដឹងថា មានពលករដែលវិលត្រឡប់មកពីប្រទេសថៃ សុំច្បាប់ឈប់ពីការងាររោងចក្រផលិតគ្រឿងសំអាង បានធ្វើដំណើរតាមច្រកដូង ខេត្តបាត់ដំបង មកតាមរថយន្តតាក់ស៊ីមកស្រុកកំណើត ត្រូវបានមន្ត្រីណែនាំឲ្យទៅធ្វើចត្តាឡីស័កសុខភាព។

មន្ត្រីដដែលបានបញ្ជាក់ថា ក្រុមគ្រូពេទ្យបានពិនិត្យបានលទ្ធផលដូចជាទី១៖ ឈ្មោះ ស៊ុត ភាន អាយុ៣២ឆ្នាំ កំដៅ៣៦.៧, ទី២៖ ឈ្មោះអ៊ុក ស៊ីដា អាយុ៣៥ឆ្នាំ កំដៅ៣៦.៥, ទី៣៖ ឈ្មោះ លន់ ថា អាយុ៣២ឆ្នាំ កំដៅ៣៧.១, ទី៤៖ ឈ្មោះ ធឿន សារ៉ាយ អាយុ៣០ឆ្នាំ កំដៅ៣៧.១, ទី៥៖ ឈ្មោះ ពូក សុខា ភេទស្រី អាយុ៣២ឆ្នាំ កំដៅ៣៦.៧, ទី៦៖ ឈ្មោះធឿង គង់ ភេទប្រុស អាយុ២៥ឆ្នាំ កំដៅ៣៦.២។

មន្ត្រីដដែលបានឱ្យដឹងថា បច្ចុបប្បន្ននេះពួកគាត់ទាំង៦នាក់ បានបញ្ជូនទៅធ្វើចត្តាឡីស័ក នៅសាលាបឋមសិក្សាជ្រុងពពេល ស្ថិតនៅឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង៕