(ភ្នំពេញ)៖ លោក James Henshaw អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ បានសម្តែងការអបអរសាទរ ជូនឯកឧត្តម កេង សុម៉ារិទ្ធ ត្រូវបាន សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង ជារដ្ឋលេខាធិការ ក្រសួងយុត្ដិធម៌។

ក្នុងឱកាសដ៏វិសេសវិសាលនេះ លោក James Henshaw សូមជូនពរឯកឧត្តម កេង សុម៉ារិទ្ធ សូមមានសុខភាពល្អបរិបូរណ៍ ពលានុភាពមាំមួនក្លៀវក្លា ប្រាជ្ញាភ្លឺថ្លា ឆ្លាតវៃ ដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលដើម្បីបព្វហេតុវិស័យយុត្តិធម៌សម្រាប់ប្រជាជាតិមួយនេះ និងសម្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងមូល៕