(ភ្នំពេញ)៖ រយៈពេល១ថ្ងៃ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០នេះ នគរបាលចរាចរណ៍ទូទាំងប្រទេស បានរកឃើញយានយន្តល្មើស ចំនួន៣.០៨៦គ្រឿង ក្នុងនោះមានម៉ូតូ២៣៤៦គ្រឿង និងរថយន្ត ៧៤០គ្រឿង។ នេះបើតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សម្រាប់បទល្មើសម៉ូតូ គឺភាគច្រើន មិនពាក់មួកសុវត្ថិភាព បន្ទាប់មកមានអត់កញ្ចក់ និងល្មើសភ្លើងសញ្ញាជាដើម។ ដោយឡែកបទល្មើសរថយន្ត ភាគច្រើនអត់ខ្សែក្រវ៉ាត់ បើកលើសល្បឿន ផ្ទុកលើសចំណុះ និងល្មើសសញ្ញាជាដើម៕

ខាងក្រោមនេះជារបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ៖