(ភ្នំពេញ)៖ លោក ថេង រ៉ាមី មន្ត្រីក្រឡាបញ្ជីនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសប្រាប់ឱ្យសាធារណជនប្រុងប្រយ័ត្ន ចំពោះគណនីហ្វេសប៊ុកឈ្មោះ Bong Pov ដែលបានយករូបរបស់លោកដាក់់ក្នុង Profile ហើយផ្ញើសារ (Chat) សុំប្រាក់កាក់ពីអ្នកដទៃ ដោយលោកបានបញ្ជាក់ថា លោកមិនបានដឹងពីអំពើទុច្ចរិតរបស់ជនខិលខូចនោះឡើយ។

លោក ថេង រ៉ាមី បានបន្តថា កន្លងទៅថ្មីៗនេះ គណនីហ្វេសប៊ុកឈ្មោះ Bong Pov នេះបានផ្ញើសារទៅមិត្តភក្តិរបស់លោក ដើម្បីសុំលុយកាក់ និងសុំកាតទូរស័ព្ទជាដើម។

លោក ថេង រ៉ាមី បានប្រកាសបដិសេធ និងពុំទទួលខុសត្រូវ ចំពោះអំពើរបស់គណនីឈ្មោះ Bong Pov នេះបានប្រព្រឹត្តឡើយ។ ជាមួយគ្នានោះដែរ លោក ថេង រ៉ាមី ក៏បានកំពុងរៀបចំពាក្យបណ្តឹងចំពោះជនខិលខូចរូបនេះតាមផ្លូវច្បាប់។

លោក ថេង រ៉ាមី បានសំណូមពរដល់ប្រជាពលរដ្ឋមេត្តាប្រុងប្រយ័ត្ន នៅពេលឃើញគណនីឈ្មោះ Bong Pov ផ្ញើសារទៅសុំខ្ចីលុយកាក់ ឬសុំអ្វីផ្សេងៗ៕