(ភ្នំពេញ)៖ ពេញមួយ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ ម្ចាស់យានយន្តចំនួន៦៣៤នាក់ បានអញ្ជើញទៅធ្វើបណ្ណបើកបរ នៅមណ្ឌលផ្ដល់បណ្ណបើកបរអ៉ីអន១ និងអ៉ីអន២។ នេះបើតាមក្រាបស្ថិតិរបស់នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០នេះ។

តាមក្រាបស្ថិតិខាងលើបានបញ្ជាក់ថា នៅផ្ដល់បណ្ណបើកបរផ្សារទំនើបអ៉ីអន១ មានអ្នកទៅធ្វើបណ្ណបើកបរចំនួន២៨២នាក់ និងនៅផ្សារអ៉ីអន២មានចំនួន៣៥២នាក់។

រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី០២ ខែឧសភា មានម្ចាស់យានយន្តចំនួន ១,៧៣១ នាក់ហើយ ដែលបានមកទទួលសេវាផ្ដល់បណ្ណបើកបរនៅមណ្ឌលផ្ដល់បណ្ណបើកបរផ្សារអ៉ីអនទាំងពីរទីតាំង៕

ខាងក្រោមនេះជាក្រាបស្ថិតិអ្នកធ្វើបណ្ណបើកបរនៅផ្សារអ៉ីអនទាំងពីរទីតាំង៖