(ភ្នំពេញ)៖ ក្រុមគ្រួសារទាំងអស់នៃ សពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតាបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងជាម្តាយក្មេករបស់សម្តេចតេជោ ហ៊ុន សែន បានទទួលមរណភាព នាថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ២៖១២នាទីទៀបភ្លឺ ដោយជរាពាធ ក្នុងជន្មាយុ៩៦ឆ្នាំ។

សូមជូនដំណឹងអំពីការធ្វើបុណ្យតាមប្រពៃណី និងព្រះពុទ្ធសាសនាតាមកម្មវិធី និងទីកន្លែងបញ្ចុះសព៖

* ថ្ងៃទី៤ និងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ តម្កល់ធ្វើបុណ្យនៅភូមិគ្រឹះសម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅរាជធានីភ្នំពេញ

* ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង៧ និង១៨នាទីព្រឹក ដង្ហែសពចេញពីភូមិគ្រឹះឆ្ពោះទៅទីតាំងបញ្ចុះសព ស្ថិតនៅភូមិទី២ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

* ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ ចាប់ពីម៉ោង២រសៀល ពិធីបុណ្យទក្ខិណានុប្បទានគម្រប់០៧ថ្ងៃ នៅគេហដ្ឋានសម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ស្ថិតនៅភូមិទី២ ឃុំរការខ្មុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ៕