(ភ្នំពេញ)៖ រយៈពេល១ថ្ងៃ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០នេះ នគរបាលចរាចរណ៍ទូទាំងប្រទេស បានរកឃើញយានយន្តល្មើស ចំនួន១៨៤៤គ្រឿង ក្នុងនោះមានម៉ូតូ១៤០៤គ្រឿង និងរថយន្ត ៤៤០គ្រឿង។ នេះបើតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សម្រាប់បទល្មើសម៉ូតូ គឺភាគច្រើនមិនពាក់មួកសុវត្ថិភាព, អត់កញ្ចក់, បើកបញ្ជ្រាស និងល្មើសផ្សេងៗ។ ដោយឡែកបទល្មើសរថយន្ត ភាគច្រើនអត់ខ្សែក្រវាត់ បើកលើសល្បឿន ផ្ទុកលើសចំណុះ និងអត់ផ្លាកលេខជាដើម។

បើសរុបយានយន្តល្មើសទាំងរយៈពេល៤ថ្ងៃ (ថ្ងៃទី០១-០៤ ខែឧសភា) មានចំនួន ៩៧៥១គ្រឿង ក្នុងនោះម៉ូតូចំនួន ៧៤៩៤គ្រឿង និងរថយន្ត២២៥៧គ្រឿង៕