(តាកែវ)៖ ភិក្ខុ ឡុង ចន្ថា គង់នៅវត្តភ្នំបូរី ឃុំព្រែកថ្កោល ស្រុកអង្គរបូរី ខេត្តតាកែវ សុំលាចាកសិក្ខាបទនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ក្រោយធ្លាយសំឡេងមានទំនាក់ទំនងជាមួយនារីម្នាក់ តាមបណ្ដាញសង្គម Facebook។

ក្នុងកិច្ចសន្យាដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០នេះ ភិក្ខុ ឡុង ចន្ថា បានមានសង្ឃដីកាថា សំឡេងដែលបែកធ្លាយ តាមសង្គម Facebook ជាមួយនារីម្នាក់ ដែលនាំឲ្យប៉ះពាល់ដល់វិស័យព្រះពុទ្ធសាសនា និងសង្គមជាតិ បើគិតជាទោសក្នុងព្រះវិន័យមិនដល់ថ្នាក់សឹកទេ ប៉ុន្ដែដើម្បីកុំឲ្យខូចតម្លៃព្រះពុទ្ធសាសនា ទើបសុំលាចាកសិក្ខាបទតែម្ដង។

គួរជម្រាបថា សម្ដេចព្រះសង្ឃនាយក នន្ទ ង៉ែត ក៏បានចេញសេចក្ដីណែនាំប្រគេនជូន ព្រះមេគុណខេត្តតាកែវផងដែរ ដើម្បីកោះនិមន្ដភិក្ខុ ឡុង ចន្ថា មកធ្វើការដោះស្រាយបញ្ហានេះ នៅសាលាគណខេត្តជាបន្ទាន់។ ក្នុងករណីភិក្ខុរូបនេះ មិនព្រមចូលមកក្នុងសង្ឃសវនាការសាលាគណខេត្ត ត្រូវសហការជាមួយអាជ្ញាធរដែលមានសមត្ថកិច្ច អនុវត្តវិធានការរដ្ឋបាល៕