(ភ្នំពេញ)៖ ពេញមួយថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ ម្ចាស់យានយន្តចំនួន ៦២៦នាក់ បានអញ្ជើញទៅធ្វើបណ្ណបើកបរ នៅមណ្ឌលផ្ដល់បណ្ណបើកបរអ៉ីអន១ និងអ៉ីអន២។ នេះបើតាមរបាយការណ៍របស់នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០នេះ។

របាយការណ៍បានបញ្ជាក់ថា នៅផ្ដល់បណ្ណបើកបរផ្សារទំនើបអ៉ីអន១ មានអ្នកទៅធ្វើបណ្ណបើកបរចំនួន ៣០៧នាក់ និងនៅផ្សារអ៉ីអន២ មានចំនួន ៣១៩នាក់។

រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី០៤ ខែឧសភា មានម្ចាស់យានយន្តចំនួន ២,៦៦៩នាក់ហើយ ដែលបានមកទទួលសេវាផ្ដល់បណ្ណបើកបរ នៅមណ្ឌលផ្ដល់បណ្ណបើកបរផ្សារអ៉ីអនទាំង២ទីតាំង។

ខាងក្រោមនេះ ជាក្រាបស្ថិតិអ្នកធ្វើបណ្ណបើកបរ នៅផ្សារអ៉ីអនទាំង២ទីតាំង៖