(បាងកក)៖ លោក Christopher M. RASSI ប្រធានក្រុមគាំទ្រកម្រង ប្រទេស សហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម នៅថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០២០ បានផ្ញើសារលិខិតចូលរួមរំលែក មរណទុក្ខយ៉ាងក្រៀមក្រំបំផុតជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែល មាតា អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បានទទួលមរណភាព នៅវេលាម៉ោង ២ម៉១២ទៀបភ្លឺ ថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយជរាពាធ។

ក្នុងសារលិខិតរបស់លោក Christopher M. RASSI មានខ្លឹមសារថា ៖«ខ្ញុំសូមឆ្លៀតយកឱកាសនេះ ក្នុងនាមសហព័ន្ធអន្តរជាតិ (IFRC) សំដែង នូវសមានចិត្តអាណិតអាសូរដ៏ស្មោះនិងសោកស្តាយបំផុតចំពោះមរណភាព មាតាជាទីស្រឡាញ់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី»។

លោក Christopher M. RASSI «យើងខ្ញុំ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះការបាត់បង់ដ៏សោកសៅនេះ ចំពោះសម្តេច និងក្រុមគ្រួសារជាទីស្រឡាញ់ និងចំពោះព្រះរាជាណាចក្រកម្ពុជា នាថ្ងៃចន្ទទី ៤ ខែឧសភា ឆ្នាំ២០២០នេះ»

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងនៃសារលិខិតចូលរួមរំលែកមរណទុក្ខ របស់ លោក Christopher M. RASSI ផ្ញេីជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ៖