(ព្រះសីហនុ)៖ មន្ត្រីការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ សាខាខេត្តព្រះសីហនុ ដោយមានការសហការពីមន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ បានបន្តយុទ្ធនាការ ចុះត្រួតពិនិត្យ តម្លៃប្រងឥន្ធនៈ ធ្វើតេស្តបឋមលើ គ្រឿងសមុទ្រស្រស់ (បង្គា មឹក) ត្រីងៀត ត្រីប្រាប្រឡាក់ខ្ញីហាន់រួច គល់សលឹក្រី អង្កេតតម្លៃលក់ម៉ាស់ និងស្វែងរកជែលលាងដៃ ដែលអាចប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់នៅផ្សារកងកេង និងផ្សារអូរចំណារ តាមបណ្ដាស្ថានីយប្រេង និងឱសថស្ថានក្នុងខេត្តព្រះសីហនុ។

សាខា ក.ប.ប ខេត្តព្រះសីហនុ បានឲ្យដឹងថា ជាលទ្ធផលម្ហូបអាហារខាងលើ ពុំមានលាយសារធាតុគីមីហាមឃាត់ និង ពុំមានការដាក់តាំងលក់ជែលលាដៃ ដែលមានបញ្ហាប៉ះពាល់ដល់សុខភាព ។ ចំពោះតលៃប្រេងឥន្ធន: តាមបណ្តាស្ថានីយ៍ គឺត្រឹមត្រូវតាមប្រកាស។

ក្នុងឱកាសនោះដែរ មន្រ្តីជំនាញបានណែនាំ អប់រំបន្ថែមដល់អាជីវករ និងម្ចាស់ស្ថានីយ៍ប្រេងឥន្ធន:ទាំងអស់ សូមធ្វើការត្រួតពិនិត្យទំនិញ របស់ខ្លួនអោយបានជាប់ជាប្រចាំ និងចូលរួមសហការអនុវត្ត ឲ្យបានត្រឹមត្រូវ ទៅតាមស្តង់ដារបច្ចេកទេស ក៏ដូចជាលក្ខខ័ណ្ឌតម្រូវ នៃបទបញ្ញត្តបច្ចេកទេស ជាពិសេសភាពអនុលោមទៅនឹង ច្បាប់ស្តីពី”ការគ្រប់គ្រង គុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា និង ច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់៕